• 2020-06-08 01:51:17
  • ប្រដាល់

ទិត្យ​ សុវណ្ណគិរី​ ឈឺ​ជើង​ហើយ​នៅ​តែ​អាច​ឈ្នះ​សិស្ស​ប្អូន​ម្សិលមិញ​

  • 2020-06-08 01:51:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ចាស់​វស្សា​ ទិត្យ​ សុវណ្ណគិរី​ ថា​ការ​ប្រកួត​ឈ្នះ​ សេក​ ចាន់រាជ​ ម្សិលមិញ​នេះ​មិន​សូវ​ពិបាក​ទេ​ អ្វី​ដែល​ពិបាក​នោះ​គឺ​ខ្លួន​ឯង​នៅ​ឈឺ​ដៃជើង​នៅ​ឡើយ​ពី​ការ​ប្រកួត​មុនៗ។​

ទិត្យ សុវណ្ណគិរី (ក្រហម)

សុវណ្ណគិរី​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​ម្សិលមិញ​នេះ​រូប​គេ​មិន​បាន​ត្រៀម​ខ្លួន​ឲ្យ​រួចរាល់​ ១០០%​ នោះ​ទេ​ពោល​ដោយ​សារ​តែ​នៅ​ឈឺ​ដៃជើង​នៅ​ឡើយ​ពី​ការ​ប្រកួត​មុន។​ យ៉ាង​ណា​មិញ​ការ​ប៉ះ​សិស្ស​ប្អូន​ជំនាន់​ក្រោយ​ សេក​ ចាន់រាជ​ នេះ​មិន​សូវ​ជា​ពិបាក​នោះ​ទេ​ ដោយ​គ្រាន់​តែ​ចេញ​អាវុធ​ដូច​ជា​ការ​ទាត់ជើង​មិន​ល្អ​ ពិបាក​ក្នុង​ការ​ចេញ​ស្នៀត​ម្ដងៗ។​

អតីត​កូន​សិស្ស​លោក​ អេ​ ភូថង​ រូប​នេះ​បន្ត​ប្រាប់​ទៀត​ថា​ សេក​ ចាន់រាជ​ គឺ​ល្អ​ទាំង​អស់​ ហើយ​កម្លាំង​ក៏​បាន​ទៀត​ នៅ​ពេល​ខាង​មុខ​ប្រសិន​បើ​បន្ត​ខំប្រឹង​ប្រែង​ហ្វឹកហាត់​នោះ​នឹង​ក្លាយ​ជា​កីឡាករ​ដែល​មាន​ថ្វីដៃ​មួយ​រូប​ក្នុង​វិស័យ​គុន​ខ្មែរ។​

ទិត្យ សុវណ្ណគិរី (ក្រហម)

រំលឹក​ដែរ​ថា​ ទិត្យ​ សុវណ្ណគិរី​ ម្សិលមិញ​នេះ​ប្រកួត​ឈ្នះ​ពិន្ទុ​លើ​កីឡាករ​ សេក​ ចាន់រាជ​ នៅ​សង្វៀន​ថ្មី​ CNC។​ បច្ចុប្បន្ន​នេះ​ សុវណ្ណគិរី​ ជា​កីឡាករ​ និង​គ្រូ​ជំនួយ​នៃ​ក្លឹប​ប្រដាល់​ប៉ែនកាក់​គុន​ខ្មែរ​របស់​លោក​ ស៊ន​ អេលីត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់