• 2020-06-03 14:14:41
  • បាល់ទាត់

Giroud ថា​ខ្លួន​បាន​នៅ​​ Chelsea បន្ត​ដោយ​សារ​តែ​ កូវីដ

  • 2020-06-03 14:14:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Olivier Giroud បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ដោយ​សារ​ជំងឺ​-១៩​ បាន​ចូល​រួម​​ជា​ចំណែក​ធំ​មួយ​​ដល់​ គេ​ឲ្យ​នៅ​បន្ត​ជា​មួយ​ក្លឹប​ Chelsea ទៀត​។

Giroud បាន​និយាយ​ថា​៖" ខ្ញុំ​ចាប់​យក​ឱកាស​មួយ​នេះ​ភ្លាម​ នៅ​ពេល​ខាង​ក្លឹប​ឲ្យ​បន្ត​ ដោយ​សារ​តែ​លោក Frank Lampard គ្រូ​បង្គោល​ក្លឹប​មួយ​នេះ​ឲ្យ​ខ្ញុំ​ អញ្ចឹង​ហើយ​ខ្ញុំ​នឹង​ខិត​ខំ​តម​ស្នង​ទៅ​វិញ​។"

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ត​ថា​៖" ម្យ៉ាង​ទៀត​ខ្ញុំ​មិន​មាន​គំនិត​ចង់​ទៅ​ណា​ផ្សេង​ទៀត​ផង​ ដោយ​ប្រទេស​ផ្សេង​ៗ​នៅ​តែ​បន្ត​បិទ​អញ្ចឹង​ នៅ​ពេល​ដែរលជំងឺ​កូវីដ-១៩​ មិន​ទាន់​ធូរស្រាល​ ។"

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Giroud បាន​លេង​ឲ្យ​ក្លឹប​ Chelsea តាំង​ពី​ឆ្នាំ​ ២០១៨​មក​ដោយ​ចូល​រួម​លេង​បាន​ ៧៦​ប្រកួត​ និង​រក​គ្រាប់​បាល់​ ២១​គ្រាប់​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់