• 2020-06-03 10:59:16
  • បាល់ទាត់

ប្រធានាធិបតី​ព័រទុយហ្គាល់​ ស្វាគមន៍​ឲ្យ​មាន​ការ​ប្រកួត​ Champions League នៅ​ប្រទេស​លោក​

  • 2020-06-03 10:59:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Marcelo Rebelo de Sousa ប្រធានាធិបតី​ប្រទេស​ព័រទុយហ្គាល់​ បាន​និយាយ​ការ​ប្រកួត​ UEFA Champions League ដែល​នៅ​សល់​​ឆ្នាំ​នេះ​ អាច​នឹង​ប្រព្រឹត្តិ​ឡើង​ក្នុង​ប្រទេស​របស់​លោក​។

លោក​ប្រធានាធិបតី​រូប​នេះ​លើក​ឡើង​បែប​នេះ​ ដោយសារ​តែ​លោក​មាន​ជំនឿ​ថា​ ប្រទេស​របស់​លោក​នឹង​នៅ​តែ​មាន​ការ​សហប្រតិបត្តិ​ល្អ​ជា​មួយ​នឹង​ស្ថាប័ន​អន្តរជាតិ​បាល់​ទាត់​អន្តរជាតិ​ អញ្ចឹង​ហើយ​ការ​ប្រកួត​នេះ​អាច​នឹង​ធ្វើ​នៅ​ប្រទេស​របស់​លោក​នៅ​ឯ​ខែ​ សីហា​ ឆ្នាំ​២០២០​ខាង​មុខ។

យ៉ាង​ណា​មិញ​ លោក​ Sousa ក៏​បាន​បញ្ជាក់​ថា​ លោក​មិន​ប្រញាប់ប្រញាល់​រៀប​ចំ​ការ​ប្រកួត​ការ​ប្រកួត​ខាង​លើ​ឲ្យ​មាន​អ្នក​គាំទ្រ​ចូល​រួម​ទៅ​តាម​ការ​ចង់​បាន​របស់​ Premeira Liga ទេ​ដោយ​សារ​តែ​ខ្លាច​បង្ក​ជា​វិបត្តិ​នៅ​ពេល​ក្រោយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ បើ​តាម​ការ​គ្រោង​ទុក​មុន​ការ​ផ្ទុះ​ជំងឺ​កូវីដ​-១៩​ ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ Champions League នឹង​ប្រព្រឹត្តិ​នៅ​ឯ​ប្រទេស​ទួរគី​ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់