• 2020-06-03 04:25:41
  • ប្រដាល់

មក​ដឹង​ពី​ទំហំ​លុយ Mayweather ចូល​បុណ្យ​លោក George Floyd ដើម្បី​រៀបចំ​ពិធី​សព

  • 2020-06-03 04:25:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​អ្នក​ប្រដាល់​អាមេរិក Floyd Mayweather បាន​ផ្ញើ​លុយ​​ជិត​១០​ម៉ឺន​ដុល្លារ​ដើម្បី​ចូល​បុណ្យ​លោក George Floyd រៀបចំ​ពិធី​​សព​ឲ្យ​បាន​ត្រឹមត្រូវ។

នៅ​សហរដ្ឋអាមេរិក​ពេល​នេះ​កំពុង​ធ្លាក់​ក្នុង​ភាព​វឹកវរ បន្ទាប់​ពី George Floyd បាន​ស្លាប់​ដោយ​សារ​ប៉ូលិស​ស្បែក​ស​នៅ​ទីក្រុង Mineapolis។ តាម​រយៈ​វីដេអូ​មួយ​បង្ហាញ​ពី​​រូបភាព George ពិបាក​ដក​ដង្ហើម​ ព្រោះ​មន្ត្រី​ប៉ូលិស​បាន​យក​ជង្គង់​សង្កត់​ក​របស់​គេ អស់​រយៈ​ពេល​​៩​នាទី។

ព្រោះ​តែ​រឿង​នេះ​អំពើ​ហិង្សា​បាន​កើត​ឡើង​​នៅ​៣០​ទីក្រុង​ជុំ​វិញ​សហរដ្ឋអាមេរិក ខណៈ​ប្រធានាធិបតី​ Donald Trump គ្រោង​ត្រៀម​កម្លាំង​ទ័ព​ដាក់​ពង្រាយ​តាម​ដង​ផ្លូវ។ មើល​ឃើញ​ពី​ភាព​អាណិតអាសូរ​អ្នក​ប្រដាល់​មិន​ដែល​ចាញ់ Mayweather បាន​ចំណាយ​លុយ​ផ្ទាល់​ខ្លួនជួយ​ធ្វើ​បុណ្យ​ឲ្យ George។

ក្នុង​​វិក្កយបត្រ​ Floyd បាន​ផ្ញើ​លុយ​៨៨ ៥០០​ដុល្លារ ហើយ​នេះ​​ជា​ទឹក​ចិត្ត​ដែល​គេ​បាន​ធ្វើ​ចេញ​ពី​បេះដូង។ តាម​គ្រោង Mayweather ចង់​ធ្វើ​ពិធី​បុណ្យ​នៅ​៤​ទីក្រុង​ឲ្យ George៕ ​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់