- 2020-06-02 04:07:00
- ប្រដាល់
មកដឹងពីអត្ថន័យសាក់លើខ្លួនរបស់អ្នកប្រដាល់ក្នុងទ្រុង Conor McGregor
- 2020-06-02 04:07:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីអត្ថន័យសាក់លើខ្លួនរបស់អ្នកប្រដាល់ក្នុងទ្រុង Conor McGregor
ចន្លោះមិនឃើញ
Conor McGregor គ្រោងនឹងត្រលប់មកកាន់សង្វៀនម្ដងទៀត អាចនឹងប៉ះ Anderson Silva បន្ទាប់ពីយល់ព្រមធ្វើគីឡូប្រកួតគ្នា។
McGregor បានលេចឈ្មោះយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយ ក្នុងនោះដែររាងកាយរបស់គេក៏មានការផ្លាស់ប្ដូរច្រើនដែរ បើប្រៀបពេលចូលប្រលូកក្នុងសង្វៀន UFC ដំបូង។ សម្រាប់ការបង្ហាញខ្លួននៅសង្វៀន UFC ប្រកួតទីមួយ ពេលដែល McGregor ផ្ដួលMarcus Brimage ឲ្យសន្លប់កាលពីឆ្នាំ២០១៣ រាងកាយរបស់គេមិនសូវមានសាក់ទេ។
ប៉ុន្តែបច្ចុប្បន្ន ស្នាមសាក់ស្ទើរតែមានពេញលើដងខ្លួនរបស់កីឡាករវ័យ៣១ឆ្នាំទៅហើយ។ ខាងក្រោមនឹងបង្ហាញពីអត្ថន័យនៃសាក់នីមួយៗ៖
១. កជើង
នៅខាងក្រោយកជើងរបស់ McGregor មានសាក់ជាអក្សរអារ៉ាប ដែលគេមិនដឹងថាចង់និយាយពីអ្វីទេ។ សាមីខ្លួនធ្លាប់ប្រាប់ថា វាជាការសាក់លើកទី១របស់គេ ហើយសាក់ពេលស្រវឹង ។ អស់ត្រឹមតែ២០អឺរ៉ូ ហើយគ្មានន័យអ្វីទេ។
២. ទ្រូង
នៅលើទ្រូងរបស់គេមានរូបក្បាលសត្វស្វាពាក់មកុដ និងមាត់ខាំបេះដូង។ McGregor បាននិយាយថា៖ "ខ្ញុំចូលចិត្តរូបនេះ មើលទៅស្អាត"។ សត្វស្វាជារូបតំណាងនៃក្លឹបគ្រូរបស់គេលោក John Kavangah។
៣. ក
នៅខាងក្រោយកមានរូបសាក់ឈើឆ្កាង និងស្លាប។ សម្រាប់រូបនេះមានគំនិតជាច្រើនគិតថា McGregor ជាអ្នកកាន់សាសនាកាត់តូលិក។
៤. ក្បាលពោះ
McGregor បានសាក់រូបក្បាលខ្លានៅលើពោះ ពេលដែលគេសម្រាកវិស្សមកាលនៅទីក្រុងVenice ប្រទេសអ៊ីតាលី។ គេយល់ថា ខ្លាជាសត្វក្លាហាន ហើយសម្រាប់កាយវិការរបស់ត្រូវបានបញ្ចូលក្នុងវិធីហ្វឹកហាត់ សិក្សាពីវិធីដែលវាវាយប្រហាសត្រូវ។
៥. ក្បាលពោះដដែល
នៅលើនោះមានឈ្មោះរបស់គេ McGregor និងរហស្សនាមរបស់គេ Notorious។ ចំណុចមិនមានការពន្យល់ច្រើនឡើយគឺគេចង់បង្ហាញពីឈ្មោះខ្លួនឯង។ McGregor នៅមានរូបសាក់ជាច្រើនកន្លែងទៀតដូចគ្នាដងនិងដៃ តែរូបទាំងនោះគ្មានន័យអ្វីទេ គ្រាន់តែជាការពេញចិត្តរបស់គេ៕