• 2020-06-02 02:49:38
  • បាល់ទាត់

កីឡាករ​ Everton ម្នាក់​​ទិញ​ឆ្កែ​២​ក្បាល​តម្លៃ​ជិត​៤​ម៉ឺន​ដុល្លារ​ទុក​យាម​ផ្ទះ​ការពារ​ចោរ

  • 2020-06-02 02:49:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Moise Kean កីឡាករ​របស់​ក្លឹប Everton បាន​ចំណាយ​លុយ​៣​ម៉ឺន​ផោន(ជិត​​៤​ម៉ឺន​ដុល្លារ) ទិញ​ឆ្កែ​ការពារ​២​ក្បាល ទុក​យាម​ផ្ទះ។

ខ្សែ​ប្រយុទ្ធ​វ័យ​២០​ឆ្នាំ​រូប​នេះ​​ធ្វើ​បែប​នេះ​គឺ​ដើម្បី​សុវត្ថិភាព ព្រោះ​មួយ​រយៈ​ចុងក្រោយ​កីឡាករ​ Premier League ជា​ច្រើន​ត្រូវ​ចោរ​លួច​ចូល​ផ្ទះ។ ក្រុមហ៊ុន​បង្វឹក​ឆ្កែ  Chaperone K9 ដែល​ធ្លាប់​លក់​ឆ្កែ​ទៅ​ឲ្យ  Marcus Rashford, Paul Pogba និង Raheem Sterling បាន​បង្ហោះ​លក់​ឆ្កែ​ទាំង​ពីរ​ក្បាល​លើ​អនឡាញ។

ឃើញ​បែប​នេះMoise Kean បាន​សម្រេច​ចិត្ត​ទិញ​តែ​ម្ដង និង​បាន​បង្ហោះ​រូប​លើ Snapchat។ កីឡាករ​ក្នុង​លីគ​កំពូល​អង់គ្លេស​កំពុង​បារម្ភ​ពី​សុវត្ថិភាព​ផ្ទះ បន្ទាប់​ពី Riyad Mahrez របស់ Man City ត្រូវ​ចោរ​ចូល​ផ្ទះ​លួច​អស់​ទ្រព្យសម្បត្តិ​​៥០​ម៉ឺន​ផោន​កាល​ពី​ចុងសប្ដាហ៍កន្លង​ទៅ។

កាល​ពី​ខែ​មុន​ខ្សែ​បម្រើ​ប្រយុទ្ធ​ Dele Alli របស់​ក្លឹប Spurs ក៏​ត្រូវ​ចោរ​ចូល​ប្លន់​​ក្នុង​ផ្ទះ​ទីក្រុង​ឡុងដ៏ យក​អស់​នាឡិកា​៣​ខ្សែ​​​មាន​តម្លៃ​៣៥​ម៉ឺន​ផោន៕ ​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់