• 2020-05-29 01:36:42
  • បាល់ទាត់

អបអរ Premier League ​កំណត់​ថ្ងៃ​១៧​ខែ​ក្រោយ ​បើក​សង្គ្រាម​លើ​វាល​ស្មៅ​វិញ​

  • 2020-05-29 01:36:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ការ​ប្រកួត Premier League ​បាន​កំណត់​យក​ថ្ងៃ​ទី​១៧​ខែ​មិថុនា​ឆ្នាំ​២០២០​ខាង​មុខ​នេះ ​ដើម្បី​បើក​ដំណើរ​ការ​ឡើង​វិញ ​ក្រោយ​ពី​ផ្អាក​ជា​ច្រើន​ខែ​មក​នេះ​។

​ក្រោយ​ពី​រដ្ឋាភិបាល​អង់គ្លេស ​ប្រកាស​បើក​ដៃ​ឱ្យ​កីឡា​បាល់ទាត់​លេង​វិញ​មក ​ក្រុម​ទាំង​អស់​សម្រុក​ហាត់​ជា​ខ្លាំង ដើម្បី​អាច​ចូល​ប្រកួត​បាន​ឆាប់​ៗ។ ​ជា​លទ្ធផល​ឃើញ​ថា ​ក្របខណ្ឌ​មួយ​នេះ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ហើយ ដោយ​កំណត់​យក​ថ្ងៃ​១៧​ខែ​មិថុនា​ឆ្នាំ​២០២០ ​បើក​ការ​ប្រកួត​ឡើង​វិញ​តែ​ម្ដង ដើម្បី​បញ្ចប់​រដូវ​កាល​។ ​ការ​ប្រកួត​ដែល​នៅ​សល់​ទាំង​៩២​ប្រកួត ​នឹង​មាន​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍ ​ហើយ​អ្នក​គាំទ្រ​មិន​ចាំ​បាច់​ទិញ​នោះ​ទេ ពោល​គឺ​មើល Free ​តែ​ម្ដង។

​សម្រាប់​ការ​ប្រកួត​ឡើង​វិញ​នេះ​ដែរ ​វា​ជា​ដំណឹង​ល្អ​សម្រាប់​ក្រុម Liverpool ​។ ពួកគេ​ត្រូវ​ការ​ឈ្នះ​តែ​២​ប្រកួត​ទៀត​ប៉ុណ្ណោះ ​គឺ​បាន​លើក​ពាន​រង្វាន់ Premier League ​រដូវ​កាល​នេះ​ហើយ ​និង​ជា​ការ​ឈ្នះ​លើក​ដំបូង​សម្រាប់​ក្លឹប​នេះ​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​ចុង​ក្រោយ៕

ប្រភព៖ BBC អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់