• 2020-05-26 04:14:33
  • បាល់ទាត់

ក្រសួង​អប់រំ ​បើក​ភ្លើង​ឱ្យ​លីគ​និង​កីឡា​គ្រប់​ប្រភេទ ​លេង​វិញ​បាន តែ​ត្រូវ...

  • 2020-05-26 04:14:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រសួង​អប់រំ យុវជន ​និង​កីឡា ​បាន​បើក​ភ្លើង​ខៀវ​ឱ្យ​គ្រប់​​ក្លឹប​កីឡា​ទាំង​អស់ ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់ ​និង​បើក​ការ​ប្រកួត​ឡើង​វិញ​បាន​ហើយ ប៉ុន្តែ​ត្រូវ​គោរព​តាម​គោលការណ៍ជា​ច្រើន។

​លក្ខខណ្ឌ​ទាំង​អស់​នោះ រួម​មាន​កន្លែង​ត្រូវ​ស្អាត​ជា​និច្ច ​និង​មាន​អនាម័យ​ជា​ប្រចាំ។ កីឡាករ ​ទាំង​អស់ ​រួម​ទាំង​មន្ត្រី​ផង​ដែរ ត្រូវ​ពិនិត្យ​សុខភាព​ឱ្យ​បាន​ត្រឹមត្រូវ​ជា​ប្រចាំ។ ការ​ប្រកួត​លីគ​បាល់ទាត់​វិញ ត្រូវ​លេង​ដោយ​បិទ​ទ្វា មិន​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​នោះ​ទេ។ ​ការ​ប្រកួត​ម្ដង​ៗ ​មិន​ត្រូវ​ឱ្យ​មាន​មនុស្ស​លើស​ពី​១០០​នាក់​ឡើយ។

​ពេល​រក​គ្រាប់​បាល់​បាន ​មិន​ត្រូវ​អបអរ​ដោយ​ឱប​គ្នា​នោះ​ទេ ​ហើយ​ក៏​មិន​ត្រូវ​ចាប់​ដៃ​គ្នា​ដែរ។ ប្រសិន​បើ​ការ​ដំណើរ​ការ​ប្រកួត​មិន​ត្រឹមត្រូវ​ទេ ​នោះ​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់