• 2020-05-25 07:53:56
  • ប្រដាល់

ម្ចាស់ខ្សែក្រវាត់លំដាប់ពិភពលោកដែលធ្លាប់ឈ្នះ Buakaw ចុះកុងត្រាប្រកួតឲ្យ ONE

  • 2020-05-25 07:53:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករសញ្ជាតិអេស្ប៉ាញ Jonay Risco បានចុះកិច្ចសន្យាប្រកួតនៅក្នុងកម្មវិធី ONE Super Series featherweight kickboxing ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន។ អ្នកជំនាញ Kickboxing ពីក្លិប Moi Rui Team ជាកីឡាករម្នាក់ពោរពេញដោយទេពកោសល្យនិងបទពិសោធន៍ក្នុងទម្ងន់ featherweight។

គេនឹងចូលរួមប្រកួតក្នុងប្រភេទទម្ងន់ featherweight ដោយអាចតតាំងកីឡាករទើបចុះកុងត្រាថ្មីៗដូចជា “The Killer Kid” Sittichai Sitsongpeenong, Tayfun “Turkish Turbine” Ozcan, Superbon Banchamek, Davit Kiria, និង John Wayne “The Gunslinger” Parr ផងដែរ។ Risco ជាកីឡាករល្អបំផុតម្នាក់និងឈ្នះខ្សែក្រវាត់ Enfusion, ISKA, និង WFCA World Title ជាដើមនៅពេលដែលរូបគេប្រកួតក្នុងទម្ងន់៧០ និង ៧២,៥ គីឡូក្រាម។

តារាប្រដាល់សញ្ជាតិអេស្ប៉ាញដដែលនេះក៏ធ្លាប់ឈ្នះវីរបុរសប្រដាល់មួយចំនួនដូចជា Buakaw Banchamek របស់ថៃ និងវីរបុរសរបស់ហូឡង់ Andy “Souwer Power” Souwer។ Jonay ត្រូវបានគេទទួលស្គាល់ជាកីឡាករលំដាប់ពិភពលោកតាមរយៈបម្លាស់ទីរហ័សរហួន, ក្បាច់ម៉ាត់ដៃលឿន, និង មានជំនាញក្បាច់ទាត់ជើងក្រោមដ៏មានប្រសិទ្ធភាព។ មួយវិញទៀត គេជាកីឡាករដែលប្រើសកម្មភាពប្រកួតពេញទឹកមិនសម្រាកទាល់តែសោះ ហើយអ្នកគាំទ្រកាន់តែចង់មើលការប្រកួតលើកដំបូងរបស់គេនៅសង្វៀនលំដាប់ពិភពលោកមួយនេះ។

Risco អាចនឹងបង្ហាញខ្លួនដំបូងដោយជួបបេក្ខភាពក្នុងទម្ងន់ដូចគ្នាជាច្រើនដូចជា ម្ចាស់ខ្សែក្រវាត់ ONE Featherweight Kickboxing World Grand Prix Champion កីឡាករ Giorgio “The Doctor” Petrosyan, “The Boxing Computer” Yodsanklai IWE Fairtex, Samy “AK47” Sana, Enriko “The Hurricane” Kehl, Jamal Yusupov, និងកីឡាករជាច្រើនទៀត។

បែបណាក្ដី ការបង្ហាញខ្លួនលើកដំបូងរបស់ជើងខ្លាំងមកពីអេស្ប៉ាញនៅសង្វៀនលំដាប់ពិភពលោក ONE មិនទាន់ត្រូវបានបង្ហើបនោះទេ ប៉ុន្តែសង្វៀនមួយនេះគ្រោងបន្តសកម្មភាពរបស់ខ្លួនក្នុងឆ្នាំ ២០២០ តាមពេលសមស្របណាមួយ។

ព័ត៌មានផ្សេងៗអំពី ONE Championship សូមចូលទៅកាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេសប៊ុកONEChampionship។

អត្ថបទ៖ ស៊ីធី

មតិយោបល់