• 2020-05-25 02:41:55
  • បាល់ទាត់

Neymar ​លែង​ជា​គោលដៅ​ទី​១​សម្រាប់ Barca ​ទៀត​ហើយ​

  • 2020-05-25 02:41:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Neymar ​លែង​ជា​គោលដៅ​ទី​១​សម្រាប់​ក្រុម FC Barcelona ​ដើម្បី​ទិញ​យក​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ​ទៀត​ហើយ​។

​ដោយសារ​តែ​តម្លៃ​ខ្លួន​ខ្ពស់ ​និង​ក្រុម PSG ​មិន​ចង់​លក់​ឱ្យ​ផង​នោះ ​ទើប​បាន​ជា​ក្រុម FC Barcelona ​លែង​ដាក់​គោលដៅ Neymar ​ជា​ជម្រើស​ទី​១​របស់​ខ្លួន​ហើយ។ ពួកគេ​បាន​ចាប់​អារម្មណ៍​ទៅ​លើ​ខ្សែ​ប្រយុទ្ធ​ Lautaro Martinez ​របស់​ក្រុម Inter Milan ​និង ​Miralem Pjanic ​ខ្សែ​បម្រើ​របស់​ក្រុម Juventus ​វិញ​ហើយ​។ Lautaro ​ត្រូវ​បាន​ក្រុម​អ្នក​មាន​បុណ្យ​ត្រូវ​ការ ដោយសារ​តែ Messi ​ក៏​បាន​សរសើរ​ដល់​កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​នេះ​ដែរ។

​សម្រាប់ Pjanic ​វិញ ​ក្រុម Barcelona ​អាច​យក​កីឡាករ​ក្នុង​ក្រុម​របស់​ខ្លួន​ទៅ​ប្ដូរ​ជាមួយ Juventus ​បាន។ ​ក្រុម​សេះ​បង្កង់​ចង់​បាន​កីឡាករ​របស់​ក្រុម Barcelona ​ម្នាក់​វិញ ប្រសិន​បើ​យល់​ព្រម ​នោះ​ការ​ផ្លាស់​ប្ដូរ​កីឡាករ​គ្នា​នឹង​អាច​កើត​មាន​គ្រប់​ពេល៕

ប្រភព៖ Marca អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់