- 2020-05-25 01:54:53
- បាល់ទាត់
Shanghia Shenua ចង់យក Ighalo ទៅវិញ បញ្ចប់ការខ្ចីជើងនៅ Man Utd
- 2020-05-25 01:54:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Shanghia Shenua ចង់យក Ighalo ទៅវិញ បញ្ចប់ការខ្ចីជើងនៅ Man Utd
ចន្លោះមិនឃើញ
Manchester United កំពុងតែបារម្ភ ពួកគេនឹងបាត់បង់កីឡាករខ្សែប្រយុទ្ធខ្ចីជើង Odion Ighalo នៅសប្ដាហ៍នេះ។
តាមគ្រោងលោក Ole Gunnar Solskjaer ចង់បន្ថែមកុងត្រាឲ្យកីឡាករសញ្ជាតិនីហ្សេរីយ៉ារយៈពេល៣ខែទៀតដើម្បីជួយលេងឲ្យចប់រដូវកាលតែម្ដង។ ប៉ុន្តែក្លឹបដើមរបស់ Ighalo គឺ Shanghia Shenua បានបដិសេធសំណើនេះ និងចង់យកគេត្រឡប់ទៅវិញដើម្បីរៀបចំចាប់ផ្ដើមលេងរដូវកាលថ្មីរបស់ពួកគេ។
កិច្ចសន្យាខ្ចីជើងរបស់ Ighalo ជាមួយបិសាចក្រហមនឹងត្រូវអស់នៅចុងខែនេះ មានន័យថាថ្ងៃចុងក្រោយរបស់គេនៅទីក្រុង Manchester នៅថ្ងៃអាទិត្យសប្ដាហ៍នេះ។ តាមបំណងកីឡាករវ័យ៣០ឆ្នាំចង់បញ្ចប់រដូវកាលនៅ Old Trafford បន្ទាប់ពីរកបាន៤គ្រាប់ក្នុងការបង្ហាញខ្លួន៨ប្រកួត មុនពេលកម្មវិធីប្រកួតត្រូវផ្អាកដោយសារវីរុសកូរ៉ូណា។
Man Utd មានចេតនាចង់បន្តកុងត្រាឲ្យ Ighalo តែ Shanghai ក៏ត្រៀមដូចគ្នាចង់ពង្រីកកុងត្រាថ្មីផ្ដល់ថ្លៃនឿយហត់៤០ម៉ឺនផោនក្នុងមួយសប្ដាហ៍៕