• 2020-05-20 09:00:12
  • បាល់ទាត់

ក្រសួង​អប់រំ ​បញ្ជាក់​មិន​ទាន់​ឱ្យ​ប្រមូល​ផ្ដុំ​កីឡាករ​ទេ ​លីគ​ក៏​មិន​ទាន់​អាច​បើក​ដែរ​

  • 2020-05-20 09:00:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រសួង​អប់រំ យុវជន ​និង​កីឡា ​បាន​បញ្ជាក់​ថា​ការ​ប្រមូល​ផ្ដុំ​កីឡាករ ​ហ្វឹកហាត់ ​និង​ការ​ប្រកួត​លីគ ​នៅ​មិន​ទាន់​អាច​បើក​បាន​ទេ​នៅ​ពេល​នេះ។

​ក្រសួង ​បាន​ចេញ​លិខិត​បញ្ជាក់​ថា កម្ពុជា​បច្ចុប្បន្ន​ស្ថិត​ក្នុង​ស្ថានភាព​ការពារ​ការ​ឆ្លង​មេរោគ Covid-19 ​ដដែល ​ដូច្នេះ​ត្រូវ​រក្សា​គម្លាត​សង្គម ​និង​បន្ដ​ពង្រឹង​វិធានការ​ទប់​ស្កាត់​ដដែល។ ​ដូច្នេះ​ការ​ប្រមូល​ផ្ដុំ​កីឡាករ ​កីឡា​ការិនី​ដើម្បី​ហ្វឹកហាត់ គឺ​មិន​ទាន់​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ។ ការ​ប្រកួត​លីគ​វិញ ​ក៏​មិន​អាច​បើក​បាន​ដូច​គ្នា។ ដោយ​ឡែក​ក្លឹប​ហាត់​ប្រាណ​វិញ ​ក៏​មិន​ទាន់​អាច​បើក​បាន​ដែរ។

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់