• 2020-05-20 07:11:13
  • បាល់ទាត់

Omogba៖ ខ្ញុំមិនដែលចាត់ទុកក្រុមណាមួយជាសត្រូវឡើយ

  • 2020-05-20 07:11:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពេល​ទទួល​បាន​​សំណួរ​ថា​តើ ក្រុម​មួយ​ណា​នៅ​លីគកំពូល​កម្ពុជា ដែលអ្នកចង់​​លេង​ប្រជែង​ខ្លាំង​ជាង​គេ​បំផុត? ខ្សែ​បម្រើ​ប្រយុទ្ធ​ Esoh Paul Omogba បាន​តបថា គ្មាន​ក្លឹប​ណា​មួយ​ដែល​​ត្រូវ​បាន​រូប​គេ ចាត់​ទុក​ជា​សត្រូវ​ឡើយ ប៉ុន្តែ​អ្វី​ដែល​សំខាន់គឺគេ​ចង់​លេង​ឱ្យ​អស់​ពី​លទ្ធភាព និងជួយ​ក្រុម​ឈ្នះ​ការ​ប្រកួត។

រូបភាពភ្នំពេញក្រោន

Omogba បាន​​បញ្ជាក់​ថា ៖«ពិត​ណាស់​សម្រាប់​ខ្ញុំ បាល់ទាត់​គឺ​ជា​ការ​លេង​កម្សាន្ត​លើ​ទីលាន។ ខ្ញុំ​​មិន​ដែលចាត់ទុកក្រុម​ណា​មួយ​ ជា​សត្រូវ​​របស់​ខ្ញុំ​ឡើយ។ ខ្ញុំ​គ្រាន់​តែ​​ចង់​លេង​ឱ្យ​អស់​សមត្ថភាព​ឱ្យ​ក្រុម​ខ្ញុំ ហើយ​ឈ្នះ​ការ​ប្រកួត​ ដូច្នេះ​ក្រុម​ណា​ក៏ដោយ​ លេង​នៅលើ​ទីលាន ខ្ញុំ​ត្រូវ​​ប្រឹង​ឱ្យ​អស់​ពី​សមត្ថភាព»។

កីឡាករមានប្រពន្ធថៃសញ្ជាតិ​នីហ្សេរីយ៉ា Esoh Paul Omogba ជា​​ខ្សែ​បម្រើ​បរទេស​ល្អ​មួយ​រូប ដែល​មក​ប្រកប​អាជីព​នៅ​លីគ​កំពូល​កម្ពុជា។ គេបានមកនៅទឹកដីកម្ពុជា ជាលើកដំបូងនៅឆ្នាំ២០១១ ឱ្យណាហ្គាវើលដ៍, ឆ្នាំ២០១២-២០១៤ ​ទៅលេងនៅលិគទី៣ថៃ ហើយមកលេងឱ្យ​​បឹងកេត​នៅ​ឆ្នាំ​២០១៥-២០១៧, ឆ្នាំ​២០១៨ ទៅមីយ៉ាន់ម៉ា ពាក់កណ្ដាលឆ្នាំ២០១៨-២០១៩​លេង​នៅណាហ្គា​វើលដ៍ ខណៈ​ឆ្នាំ​២០២០​នេះ លេង​ឱ្យ​ភ្នំពេញ​ក្រោន។ ​

ក្នុងការ​ប្រកួត​ដណ្ដើមពាន​រង្វាន់​ លីគកំពូល​កម្ពុជាឆ្នាំ២០២០ ​រយៈពេល៥​សប្ដាហ៍​កន្លង​ទៅ គេ​មាន​បញ្ហា​របួស​សរសៃ​ពួរ​​ ខកខាន​ការ​ប្រកួត​រវាង​ភ្នំពេញក្រោន​ឈ្នះ ១-០ លើ​អង្គរថាយហ្គឺរនៅ​កីឡដ្ឋាន Smart RSN ហើយបើ​តាម​ការ​បញ្ជាក់​​របស់​សាមី​ខ្លួន​មក​កាន់ Sabay នា​ថ្ងៃ​នេះ​ គេ​បាន​ជា​៩០%​ហើយ និង​អាច​លេង​បាន​វិញ ពេល​លីគចាប់​ផ្ដើម​ជាថ្មី៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់