• 2020-05-19 11:16:55
  • ព័ត៌មាន

ព្រោះ​តែ​ខ្លាច​គេ​មើល​ងាយ​សមត្ថភាព ទើប​ Haaland មិន​ផ្លាស់​ទៅ​ក្លឹប​យក្ស​ប្រចាំ​អឺរ៉ុប​មួយ​

  • 2020-05-19 11:16:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នាក់ងារ​ខ្សែ​ប្រយុទ្ធ​ន័រវែស Erling Braut Haaland លោក Mino Raiola បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្សែ​ប្រយុទ្ធ​មួយ​នេះ​សម្រេច​មិន​ទៅ​កាន់ Juventus ដោយសារ​តែ​ក្លឹប​អាច​នឹង​មើល​ស្រាល​សមត្ថភាព​កីឡាករ​វ័យ ១៩​ឆ្នាំ​នេះ។

លោក Raiola បាន​និយាយ​ប្រាប់​សារព័ត៌មាន Republica ថា៖ " ម៉េច​ Haaland មិន​ទៅ​ Juventus? គឺ​ថា ដោយសារ​តែ​ Juventus ដាក់​គេ​ក្នុង​ឈុត​យុវជន​អាយុ​ក្រោម ២៣ឆ្នាំ​ " ។

Haaland ត្រូវ​បាន​ក្លឹប​អឺរ៉ុប​ទាំង​តូច​ ទាំង​ធំ​ជា​ច្រើន​បាន​ចែចូវ​នៅ​ពេល​ដែល​គេ​នៅ​លេង​ឲ្យ​ក្លឹប​អូទ្រីស​ Red Bull Salzburg។ នៅ​ពេល​ចុង​ក្រោយ​គេ​សម្រេច​ចិត្ត​ជ្រើសរើស​ក្លឹប Dortmund។

មក​ទល់​នឹង​ពេល​នេះ​នៃ​រដូវ​កាល​ កីឡាករ​សញ្ជាតិ​ន័រវែស​រូប​នេះ​លេង​បាន ៣៤ប្រកួត​ ហើយ​រក​បាន ៤១គ្រាប់ គិត​ទាំង​ពេល​លេង​នៅ Salzburg៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់