• 2020-05-19 07:41:22
  • បាល់ទាត់

Chiellini យល់ឃើញ​ថា Mbappe ល្អ​ជាង​ Neymar

  • 2020-05-19 07:41:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​របស់​ក្លឹប Juventus កីឡាករ Giogio Chiellini គិត​ថា Kylian Mbaape មាន​សមត្ថភាព​ល្អ​ជាង Neymar ហើយ​អាច​ស្នង​តំណែង​ Lionel Messi និង Cristiano Ronaldo នៅ​ពេល​អនាគត។

Chiellini ដែល​មាន​បទពិសោធន៍​ជិត​២០​ឆ្នាំ​​លើ​ទីលាន​និង​ជា​ខ្សែ​ការពារ​ស្ថិត​ក្នុង​លំដាប់​កំពូល​ម្នាក់​​បាន​បញ្ចេញ​ឲ្យ​ដឹង​ថា គេ​មាន​អារម្មណ៍​ភ្ញាក់ផ្អើល​ពេល​ឃើញ Mbappe ដំបូង។ គេ​ជឿជាក់ កីឡាករ​បារាំង​វ័យ​២១​ឆ្នាំ​​អាច​ល្អ​​ជាង Neymar ដែល​ជា​កីឡាករ​ថ្លៃ​ជាង​គេ​លើ​លោក​ផ្ទេរ​ពី Barcelona ទៅ​ PSG ក្នុង​តម្លៃ​ខ្លួន​២២២​លាន​អឹរ៉ូ​កាល​ពី​ឆ្នាំ​២០១៧។

“ខ្ញុំ​គិត​ថា Mbappe ល្អ​ជាង​ Neymar ពី​ព្រោះ​គេ​លេង​ស្ថិតស្ថេរ។ គេ​ជា​កីឡាករ​​ប្លែក​ដាច់​ពី​​គេ​ម្នាក់។ លើក​ទី​មួយ​ ខ្ញុំ​បាន​ឃើញ​គេ​លេង​លើ​កញ្ចក់​ទូរទស្សន៍​នៃ​ពាន Champions League ២០១៦-១៧ អំឡុង​ពេល Manchester City ប៉ះ Monaco។ គេ​ពិត​ជា​​មាន​ភាព​ទាក់ទាញ។ គេ​ជា​​ខ្សែ​ប្រយុទ្ធ​​ល្អ​ម្នាក់​ហើយ​មាន​វ័យ​ទើប​តែ​១៨​ឆ្នាំ​នា​ពេល​នោះ។ បច្ចុប្បន្ន​គេ​មាន​វ័យ​២១​ឆ្នាំ​ តែ​ធ្លាប់​ឈ្នះ​ពាន World Cup បាត់​ទៅ​ហើយ។ ភាព​ទាក់ទាញ បច្ចេកទេស និង​ប្រាជ្ញា​ គេ​មាន​គ្រប់​យ៉ាង”។

រដូវ​កាល​នេះ Mbappe ជួយ PSG លើក​ពាន Ligue 1 និង​ឈ្នះ​ពាន​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​ក្នុង​លីគ​មាន​១៨​គ្រាប់ ស្មើ​គ្នា​ជាមួយ​កីឡាករ Wissam Ben Yedder របស់ Monaco៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់