• 2020-05-19 04:49:23
  • បាល់ទាត់

Messi, Cristiano, Neymar មិន​អាច​ប្រៀប​​ជាមួយ Ronaldo បាន​ទេ

  • 2020-05-19 04:49:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Roberto Carlos បាន​លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍​របស់គេហទំព័រ Goal ថា Messi, Cristiano Ronaldo និង Neymar មិន​អាច​ប្រៀបជាមួយ Ronaldo Luís Nazário de Lima ប្រេស៊ីលបាន​ឡើយ គឺ​មាន​តែ​អតីត​មិត្ត​រួម​ក្រុម​របស់​គេ​​​ម្នាក់នេះ​​គត់ ល្អ​បំផុត​លើ​ពិភព​លោក។

លេង​ឱ្យ Barcelona រវាង​​ឆ្នាំ​១៩៩៦-១៩៩៧ Ronaldo បាន​ញាំញី​ដោយ​របួស​ជង្គង់ បន្តឈឺអស់​រយៈ​ពេល​៥​ឆ្នាំ និង​បាន​​ជា​សះស្បើយ​ទាំង​ស្រុង អំឡុង​ជួយ​ប្រេស៊ីល​លើក​ពាន World Cup ឆ្នាំ​២០០២ ក្នុង​​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង ហើយ​ក៏​ជា​ព្រឹត្តិការណ៍​មួយ​ ជួយ​គេឱ្យបាន​ទៅ​លេង​នៅ Real Madrid ប្រជុំ​ដោយ​តារា​បាល់ទាត់​ល្បីៗ​លើ​ពិភព​លោក (The Galacticos) ​​ដូចជា Roberto Carlos, David Beckham និង Zidane ជាដើម។

អតីត​ខ្សែ​ការពារ​ប្រេស៊ីលវ័យ៤៧ឆ្នាំ Carlos បាន​និយាយ​ថា ៖" Ronaldo លេចធ្លោ​ក្នុង​ការ​ហ្វឹកហាត់។ គាត់​ល្អ​បំផុត។ គ្មាន Ronaldo ណា​ទៀត​ទេ។ ខ្ញុំ​គិត​ថា​​ជាន់​​របស់យើង​ ពិបាក​ក្នុង​ការ​រក​គ្រាប់​បាល់...ប៉ុន្តែ Ronaldo អាច​ធ្វើ​អ្វីៗ​បាន​ទាំងអស់"។

គួរ​បញ្ជាក់​​ថា Roberto Carlos លេង​ឱ្យ​ Real Madrid ​រវាង​ឆ្នាំ​១៩៩៦-២០០៧។ អំឡុង​ពេល​នោះ គែ​រក​បាន ៤៧​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន ៣៧០​ប្រកួត ខណៈ Ronaldo លេង​​ឱ្យ​ក្រុម​អធិរាជ​ស្ដេច​ស​នៅ​ឆ្នាំ ២០០២ដល់ ២០០៧ បង្ហាញ​ខ្លួន​បាន ១២៧ រកបាន ៨៣គ្រាប់៕

ប្រភព៖ Goal ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់