• 2020-05-19 01:56:56
  • បាល់ទាត់

Alex Song ទម្លាយ​ថា​ ខ្លួន​ផ្ទេរ​ទៅ Barcelona ព្រោះ​ចង់​ក្លាយ​ជា​​សេដ្ឋី

  • 2020-05-19 01:56:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alex Song បាន​ទម្លាយ​​ថា គេ​មិន​បាន​គិត​ម៉ត់ចត់​អំពី​ការ​ចាកចេញ​ពី Arsenal ទៅ​​កាន់ Barcelona ក៏​ព្រោះ​តែ​ឃើញ​លុយ​ធំ​នៅ​នឹង​មុខ និង​ចង់​ក្លាយ​ជា​សេដ្ឋី។

កីឡាករ​សញ្ជាតិ​កាមេរ៉ូន​បាន​ធ្វើ​ការ​ផ្ទេរ​ពី​ទីក្រុង​ឡុងដ៏​ទៅ​កាន់​ក្រុង​កាតាឡាន់​ក្នុង​តម្លៃ​ខ្លួន​១៥​លាន​ផោន​កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ​២០១២ បន្ទាប់​ពី​ចំណាយ​ពេល​៦​ឆ្នាំ​នៅ Arsenal។ ការ​ផ្ទេរ​​ទៅ​កាន់​ប្រទេស​អេស្ប៉ាញ​នេះ​ Song កើន​ប្រាក់​ឈ្នួល​ដែល​​ធ្លាប់​បាន​នៅ Arsenal ៥៥ ០០០​ក្នុង​មួយ​សប្ដាហ៍ ​ឡើង​ដល់​៧​ម៉ឺន​ផោន​នៅ​ Barcelona។

ពេល​នេះ​កីឡាករ​វ័យ​៣២​ឆ្នាំ​ដែល​ត្រូវ​ក្រុម FC Soin នៅ​លីគ​របស់​របស់​ស្វីស​បណ្ដេញ​ចេញ​កាល​ពី​ខែ​មីនា​ដោយ​សារ​តែ​បដិសេធ​មិន​ព្រម​កាត់​ប្រាក់​ឈ្នួល​ព្រោះ​តែ​វិបត្តិ​កូរ៉ូណា បាន​ពន្យល់​ពី​មូលហេតុ​ដែល​ខ្លួន​ចេញ​ពី​កាំភ្លើង​ធំ។

“ខ្ញុំ​បាន​​​ជួប​​នាយក​ផ្នែក​កីឡាករ​របស់ Barca ហើយ​គេ​បាន​ប្រាប់​ខ្ញុំ​​ថា ពេល​ទៅ​អេស្ប៉ាញ​គឺ​មិន​សូវ​បាន​លេង​ច្រើន​ទេ។ ប៉ុន្តែ​ពេល​នោះ​ខ្ញុំ​មិន​ខ្វល់​អ្វី​ទេ។ ខ្ញុំ​​​បាន​ត្រឹម​តែ​ដឹង​ថា ខ្ញុំ​​នឹង​ក្លាយ​ជា​សេដ្ឋី​ម្នាក់។ ពេល​ដែល Barcelona ដាក់​សំណើ​លើ​កិច្ចសន្យា​របស់​ខ្ញុំ ខ្ញុំ​ឃើញ​ទំហំ​ទឹក​ប្រាក់​ដែល​ពួក​គេ​ឲ្យ។ ខ្ញុំ​ក៏​មិន​គិត​ច្រើន​បាន​យល់​ព្រម​តែ​ម្ដង"។

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់