• 2020-05-18 12:31:18
  • ព័ត៌មាន

Lewandowski លេង​បាន ៣៤ប្រកួត រក​បាន ៤០គ្រាប់​ច្រើន​ជាង​គេ​នៅ​លីគ​កំពូល​ទាំង ៥

  • 2020-05-18 12:31:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ប៉ូឡូញ និង​ក្លឹប Bayern Munich កីឡាករ Robert Lewandowski បាន​បន្ត​រក​គ្រាប់​បាល់​ទៀត​ហើយ នៅ​ថ្ងៃ​ទី១​នៃ​ការ​ត្រលប់​មក​វិញ​របស់​លីគ​កំពូល​អាល្លឺម៉ង់ បន្ទាប់​ពី​ព្យួរ​អស់​រយៈពេល​ជិត​ ២ខែ។

ក្នុង​ប្រកួត​ប៉ះ​នឹង​ក្លឹប​ Union Berlin កីឡាករ​រូប​បាន​ស៊ុត​បាល់​ពិន័យ​ ១១ម៉ែត្រ​ ដែល​ធ្វើ​ឲ្យ​គេ​នៅ​បន្ត​ឈរ​កំពូល​តារាង Top Scorer ប្រចាំ​លីគ​កំពូល​ ហើយ​ក៏​ធ្វើ​ឲ្យ​គេ​រក​បាន ៤០គ្រាប់​ក្នុង​ការ​លេង ៣៤​ប្រកួត​គ្រប់​កម្មវិធី។

Lewandowski រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​បង្អស់​ក្នុង​លីគ​កំពូល​អឺរ៉ុប​ទាំង ៥។ លើស​ពី​នេះ​ទៅ​ទៀត​ កីឡាករ​រូប​នេះ​រក​បាន​លើស​ពី​ ៤០គ្រាប់​រយៈពេល ៥ឆ្នាំ​មក​ហើយ។

Bayern Munich នៅ​ពេល​នេះ​ដែរ​កំពុង​តែ​ឈរ​នៅ​កំពូល​តារាង​នៃ​លីគ​កំពូល​អាល្លឺម៉ង់ ដោយ​មាន ៥៨ពិន្ទុ​ក្នុង​ដៃ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់