• 2020-05-18 07:47:12
  • ប្រដាល់

ការយកឈ្នះ​ដោយសន្លប់ ល្អបំផុត​ទាំង ៣ របស់​អ្នកប្រដាល់​កម្ពុជា នៅ ONE Championship

  • 2020-05-18 07:47:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារកូវីដ១៩ ធ្វើ​ឲ្យ​ស្ថាប័ន​ប្រកួត​ក្បាច់គុនចម្រុះ ONE Championship លុបចោល​កម្មវិធីប្រកួត​ជាច្រើនរបស់ខ្លួន ដែលក្នុង​នោះ​ ក៏មាន​កម្មវិធីប្រកួត​ដែលមាន​ឈ្មោះ​កីឡាករ​កម្ពុជា​ផងដែរ។ ក្នុង​អំឡុង​ពេល​គ្មានការប្រកួតនេះ Sabay សូម​រំលឹកឡើងវិញនូវ​ការប្រកួត ដែល​ ONE Championship ចាត់ទុក​ថា​ជា​ការវាយ​ឲ្យគូប្រកួតចុះចាញ់បានល្អបំផុត (Top 3 Finishes) របស់​អ្នកប្រដាល់​កម្ពុជា។

ការប្រកួតទាំង ៣ នោះ រួមមាន៖

៣. ថៃ រិទ្ធី យកឈ្នះអ្នកប្រដាល់លីបេរីយ៉ា Jerome Paye ក្នុងទឹកទី២ កាលពីខែកញ្ញា ឆ្នាំ២០១៧

២. ឯម សុវណ្ណារី យកឈ្នះកីឡា​ការិនីអ៊ុយក្រែន Iryna Kyselonva ក្នុងទឹកទី១ កាលពីខែធ្នូ ឆ្នាំ២០១៨

១. ចាន់ រតនា ឈ្នះកីឡាករ​ឥណ្ឌូណេស៊ី Rudy Agustian ក្នុងទឹកទី២ កាលពីខែឧសភា ឆ្នាំ២០១៩

សូមទស្សនា​វីដេអូ​ការប្រកួតទាំង ៣ នោះ ដូចខាងក្រោម៖

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់