• 2020-05-15 12:37:40
  • ព័ត៌មាន

Bayern ក្លាយ​ជា​ដៃ​គូ​សហការ​ដំបូង​បំផុត​របស់​ TikTok

  • 2020-05-15 12:37:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Bayern Munich បាន​ធ្វើ​ការ​ប្រកាស​ទទួល​ស្គាល់​ក្រុម​ហ៊ុន​ Douyin ឬ​ជា​ទូទៅ​ត្រូវ​បាន​ស្គាល់​ថា​ TikTok ជា​ដៃ​គូ​សហការ​ថ្មី​របស់​ខ្លួន​កាល​ពី​ម្សិលមិញ​ នេះ​បើ​យោង​តាម​ចុះ​ផ្សាយ​ផ្ទាល់​លើ​គេហទំព័រ​ផ្លូវ​ការ​ក្លឹប​មួយ​នេះ​

ការ​ចូល​ជា​ដៃ​គូ​សហការ​ជា​មួយ​ក្រុមហ៊ុន​ TikTok បែប​នេះ​ធ្វើ​ឡើង​ ដើម្បី​​ការ​ពង្រីក​ និង​ទាញ​យក​ទី​ផ្សារ​ឲ្យ​កាន់​តែ​ធំ​ ថែម​ទាំង​ល្បីល្បាញ​ នៅ​ឯ​ប្រទេស​ចិន។

បន្ថែម​ពីនេះ​​ Bayern ធ្វើ​ការ​សហការ​បែប​នេះ​ ​គឺ​ដើម្បី​ទាក់ទាញ​យក​អ្នក​គាំទ្រ​នៅ​ក្នុង​ប្រទេស​មួយ​នេះ​ ពី​ Bundesliga មុន​ពេល​ដែល​លីគ​កំពូល​មួយ​នេះ​ត្រលប់​មក​វិញ​នា​ថ្ងៃ​ស្អែក​។

យ៉ាង​ណា​មិញ​ការ​ចូល​រួម​សហការ​នេះ​ក៏​ត្រូវ​បាន​អ្នក​គាំទ្រ​ក្លឹប​អាល្លឺម៉ង់​មួយ​នេះ​ បាន​បង្ហាញ​ភាព​មិន​ពេញ​ចិត្ត​នឹង​ក្លឹប​ផង​ដែរ​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់