• 2020-05-15 07:52:41
  • បាល់ទាត់

Messi ៖ Lautaro ​ជា​ខ្សែ​ប្រយុទ្ធ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ម្នាក់​

  • 2020-05-15 07:52:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi ​បាន​និយាយ​ថា​កីឡាករ Lautaro Martinez ​គឺ​ជា​ខ្សែ​ប្រយុទ្ធ​ម្នាក់​មាន​ទេពកោសល្យ​និង​សមត្ថភាព​ល្អ ​នៅ​ថ្ងៃ​អនាគត​អាច​លេង​ឱ្យ​ក្លឹប​ធំ​ៗ​បាន​។

​កីឡាករ​របស់​ក្រុម Inter Milan ​ខាង​លើ ត្រូវ​បាន​ក្រុម​ FC Barcelona ​ចាប់​អារម្មណ៍ ​ហើយ​គ្រោង​នឹង​ទិញ​យក​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​ខាង​មុខ​នេះ។ ​តែ​យ៉ាងណាមិញ ​តម្លៃ​ខ្លួន​និង​លក្ខខណ្ឌ​ជា​ច្រើន​អាច​នឹង​ជា​ឧបសគ្គ​សម្រាប់​ការ​ផ្ទេរ​មួយ​នេះ ​ព្រោះ​អី​ក្រុម Inter Milan ​បច្ចុប្បន្ន​ក៏​ជា​ក្រុម​ប្រជែង​យក​ពាន​រង្វាន់​មួយ​ដែរ ​មិន​ងាយ​លក់​កីឡាករ​ល្អ​ៗ​ចោល​ទេ។

​សម្រាប់​មតិ​យោបល់​របស់ Messi ​វិញ ​បាន​យល់​ឃើញ​ថា​មិត្ត​រួម​សញ្ជាតិ Lautaro ជា​កីឡាករ​ម្នាក់​ដែល​អាច​នឹង​ល្បី​ឈ្មោះ​នៅ​ថ្ងៃ​អនាគត។ ​ខ្សែ​ប្រយុទ្ធ​វ័យ​២២​ឆ្នាំ កំពុង​ត្រូវ​បាន​ក្លឹប​ជា​ច្រើន​ចង់​នាំ​ទៅ​លេង​ជាមួយ។ រូបគេ​ជា​ខ្សែ​ប្រយុទ្ធ​ដែល​មាន​កម្លាំង​ល្អ ​ញាក់​បាល់​ច្បាស់ ​និង​បញ្ចប់​ទី​បាន​ល្អ​ផង​ដែរ។ ការ​គ្រប់គ្រង​បាល់​របស់​គេ​ក៏​មាន​ប្រសិទ្ធភាព​ថែម​ទៀត។ ​ដោយ​ឡែក​រឿង Barca ​ទិញ​ឬ​មិន​ទិញ ​Messi ​បញ្ជាក់​ថា​រូបគេ​មិន​ដឹង​ពី​រឿង​នេះ​ទេ៕

ប្រភព៖ Goal អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់