• 2020-05-13 08:34:13
  • បាល់ទាត់

Conor McGregor ប្រកាស​ថ្ងៃ​ឡើង​សង្វៀន​ជាថ្មី និង​បង្ហើប​ពី​ដៃ​គូ​ប្រកួត

  • 2020-05-13 08:34:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​អ្នក​ប្រដាល់​ក្នុង​ទ្រុង Conor McGregor បាន​បង្ហើប​ថា​​ គេ​នឹង​ត្រលប់​មក​សង្វៀន​ក្នុង​ទ្រុង​ម្ដង​ទៀត​នៅ​រដូវ​ក្ដៅ​នេះ អាច​នឹង​ជួប​កីឡាករ​អាមេរិក Justin Gaethje។

Gaethje ទើប​តែ​ដណ្ដើម​បាន​ខ្សែ​ក្រវាត់​បម្រុង​ប្រភេទ​ទម្ងន់ Lightweigh បន្ទាប់​ពី​យក​ឈ្នះ​កីឡាករ Tony Ferguson កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។ ហើយ​គេ​អាច​នឹង​បន្ត​ប៉ះ McGregor នៅ​ខែ​កក្កដា​ខាង​មុខ។

Gaethje ពេល​នេះ​ជា​បេក្ខភាព​​មួយ​រូប​មាន​សិទ្ធិ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ពី Khabib Nurmagomedov ហើយ​ក៏​អាច​ជួប Conor សិន​ក៏​ថា​បាន។ កាល​ពី​ម្សិលមិញ McGregor បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម Tewitter​ ថា៖ “ពិត​ជា​រំភើប​សម្រាប់​ការប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់ LW នៅ​ខែ​កក្កដា”។ ក្រោយ​មក​គេ​បង្ហោះ​សារ​ផ្សេង​ទៀត​ថា ជួប​គ្នា​នៅ​ខែ​កក្កដា ជាមួយ​ទង់ជាតិ​ប្រទេស​​អៀរឡង់​និង​អាមេរិក។

Conor McGregor ប្រកួត​ចុងក្រោយ​ឈ្នះ​កីឡាករ Donal Cerrone កាល​ពី​ថ្ងៃ​ទី ១៨ ខែ មករា ឆ្នាំ​ ២០២០ ចំណាយ​ពេល​ត្រឹម​តែ​​៤០​វិនាទី​នៃ​ទឹក​ទី​មួយ​ប៉ុណ្ណោះ៕​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់