• 2020-05-13 01:38:38
  • បាល់ទាត់

កីឡាករ​ក្មេង​ៗ​៣​រូប​​ Sancho, Grealish និង​ Bellingham ដែល​ Man Utd ស្រក់​ទឹកមាត់​ចង់​បាន​

  • 2020-05-13 01:38:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United កំពុង​អន្ទះសា​ចង់​បាន​កីឡាករ​ក្មេង​ៗ​ចំនួន​៣​រូប​ដែល​កំពុង​ឡើង​ជើង​ខ្លាំង​ក្នុង​នោះ​រួម​មាន​ Jadon Sancho, Jack Grealish និង​ Jude Bellingham។​

Jude, Sancho និង Grealish

​ក្រុម​លោក​ Ole Gunnar Solskjaer រំពឹង​ដណ្ដើម​បាន​តារា​នាំ​លេង​​ Grealish ក្នុង​ករណី​ Aston Villa ធ្លាក់​ទី​លីគ​ទី​ពីរ​នៅ​រដូវ​កាល​ក្រោយ​ ហើយ​កីឡាករ​វ័យ​១៦ឆ្នាំ​ Jude របស់​ Birmingham ក៏​ពួកគេ​សង្ឃឹម​ខ្ពស់​ដែរ​ថា​នឹង​អាច​យក​មក​ទឹកដី​ Old Trafford។​

យ៉ាង​ណា​ Sancho​ អាច​ជា​ឧបសគ្គ​ធំ​​សម្រាប់​បិសាច​ក្រហម​ត្បិត​អី​កីឡាករ​ឆ្នើម​រូប​នេះ​កំពុង​ឡើង​ជើង​នៅ​ Dortmund ហើយ​មាន​ក្លឹប​ធំ​ៗ​ជា​ច្រើន​កំពុង​ចង់​បាន​ ដែល​គេ​អាច​មាន​តម្លៃ​ខ្លួន​ក្បែរ​១០០​លាន​ផោន​។​ គួរ​បញ្ជាក់​ថា​ United មាន​កញ្ចប់​ថវិកា​គ្រប់​គ្រាន់​ឲ្យ​ Solskjaer ចំណាយ​ធ្វើ​ឲ្យ​ក្លឹប​ខ្លាំង​ដូច​ពី​មុន​ឡើង​វិញ​៕

លោក​ Ole

ប្រភព៖ BBC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់