• 2020-05-12 09:56:20
  • បាល់ទាត់

Boer ៖ Coutinho ​ជា Messi ​នៅ Liverpool ​តែ​ទៅ Barca ​ចប់

  • 2020-05-12 09:56:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Coutinho ​គឺ​ជា​កីឡាករ​ម្នាក់​ដើរ​តួ​ជា Messi ​នៅ​ក្រុម Liverpool ​ប៉ុន្តែ​នៅ​ពេល​រូបគេ​មក​ដល់​ក្រុម FC Barcelona ​អ្វី​គ្រប់​យ៉ាង​គឺ​ប្រែប្រួល​អស់។ ​នេះ​បើ​តាម​ការ​មើល​ឃើញ​របស់​លោក Frank de Boer។

​លោក Frank de Boer ​គឺ​ជា​អតីត​កីឡាករ​ក្រុម FC Barcelona ​ដែល​បច្ចុប្បន្ន​នេះ​មាន​តំណែង​ជា​អ្នក​ចាត់ការ​ក្រុម​ Atlanta United ​របស់​អាមេរិក។ ​អតីត​ខ្សែ​ការពារ​រូប​នេះ ​មើល​ឃើញ​ថា Coutinho ​គឺ​ជា​កីឡាករ​មាន​ទេពកោសល្យ​ម្នាក់ ​ហើយ​ជា​តួ​អង្គ​សំខាន់​ណាស់​កាល​នៅ​លេង​ជាមួយ​ក្រុម Liverpool។ តែ​នៅ​ពេល​ផ្លាស់​មក​លេង​នៅ​ក្រុម​អ្នក​មាន​បុណ្យ​វិញ គឺ​គ្រប់​យ៉ាង​ផ្លាស់​ប្ដូរ រូបគេ​ក្លាយ​ជា​កីឡាករ​ដែល​មិន​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​របស់​អ្នក​ចាត់ការ​ឡើយ។

​បុរស​វ័យ​៤៩​ឆ្នាំ​ខាង​លើ​និយាយ​ថា​៖ “ខ្ញុំ​គិត​ថា Coutinho ​បាន​តើ​តួ​ជា Messi ​នៅ Liverpool ​។ គាត់​ជា​អ្នក​សម្រេច​ការ​ប្រកួត ​គ្រប់​បាល់​ដែល​ចេញ​គឺ​ពី​ជើង​គាត់​ទាំង​អស់។ ​តែ​ពេល​គាត់​មក Barca ​វិញ ​ប្រហែល​គាត់​មិន​សួវ​ប្រឹងប្រែង ដូច​អ្វី​ដែល Messi ​បាន​ធ្វើ​នៅ Barcelona ។ គាត់​មិន​បាន​ធ្វើ​នូវ​អ្វី​ដែល​ក្រុម Barcelona ​ត្រូវ​ការ​នោះ​ទេ”៕

ប្រភព៖ Dailymail អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់