• 2020-05-09 00:12:26
  • ព័ត៌មាន

ក្រៅ​ពី​ចូល​ហ្វឹកហាត់​យោធា​ Son នៅ​ត្រូវ​ធ្វើ​កាតព្វកិច្ច​ធំ​មួយ​ទៀត​

  • 2020-05-09 00:12:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Tottenham Hotspur កីឡាករ Son Heung Min បាន​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​យោធា​មូលដ្ឋាន​រយៈពេល ៣សប្ដាហ៍​ហើយ កាល​ពី​ម្សិលមិញ ប៉ុន្តែ​កីឡាករ​រូប​នេះ​ត្រូវ​តែ​បំពេញ​កាតព្វកិច្ច​មួយ​ទៀត​គឺ កាតព្វកិច្ច​ក្នុង​ការ​បម្រើ​សហគមន៍។

សារព័ត៌មាន​កូរ៉េ The Korea Herald បាន​ចុះ​ផ្សាយ​ថា Son នឹង​ត្រូវ​បំពេញ​ការងារ​បម្រើ​សហគមន៍​ក្នុង​អំឡុង​ ៣៤​ខែ​បន្ត​ទៀត​ ពេល​នៅ​ប្រកប​អាជីព​ជា​កីឡាករ​បាល់ទាត់ ដែល​ចន្លោះ​ពី​ពេល​នេះ​ រហូត​ដល់​ឆ្នាំ២០២៣។

យ៉ាងណាមិញ​ រហូត​មក​ទល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​ច្បាស់​ថា ការងារ​បម្រើ​សហគមន៍​នោះ​នឹង​មាន​លក្ខណៈ​បែប​ ហើយ​ធ្វើ​រយៈពេល​ប៉ុណ្ណា​ទេ។

បើ​តាម​សារព័ត៌មាន​កូរ៉េ Koreaboo បាន​ឲ្យ​ដឹង​ថា កិច្ចការ​នេះ​រាប់​បញ្ចូល​ទាំង​ ការ​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​ក្នុង​ជំរំ​មនុស្ស​គ្មាន​ទី​លំនៅ ធ្វើការ​នៅ​មន្ទីរពេទ្យ ឬ ក៏​អាច​ធ្វើ​ការ​ជា​អ្នក​ពន្លត់​អគ្គិភ័យ និង​ជា​ប៉ូលិស​ទៀត​ផង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Son មាន​សិទ្ធិ​ពិសេស​ក្នុង​ការ​បញ្ចៀស​ពី​ការ​ហ្វឹកហាត់​យោធា​រយៈពេល ២ឆ្នាំ ក្រោយ​ពី​គេ​ជួយ​ឲ្យ​កូរ៉េ​ខាង​ត្បូង​បាន​មេដាយ​មាស​នៅ​ព្រឹត្តិការណ៍​បាល់ទាត់​អាស៊ី​កាល​ពី​ឆ្នាំ២០១៨៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់