• 2020-05-08 12:20:38
  • ព័ត៌មាន

ប្រភព​ជិត​ស្និទ្ធ​ទម្លាយ​ថា ច្បាស់​ណាស់​ Barca ចង់​នាំ​ Neymar ទៅ​វិញ

  • 2020-05-08 12:20:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Robert Moreno គ្រូ​បង្គោល​ក្លឹប​ Monarco និង​ជា​អតីត​គ្រូ​ជំនួយ​ Barcelona ជំនាន់​លោក​ Luis Enrique បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ El Transistor កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ លោក​ច្បាស់​ណាស់​ក្លឹប​ Barcelona ពិត​ជា​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ Neymar មក​វិញ​។

លោក​ Moreno បាន​និយាយ​ថា​៖ " ក្លឹប​ Barcelona នឹង​យក​ Neymar មក​វិញ​ម្ដង​ទៀត​។ ខ្ញុំ​ច្បាស់​ណាស់​នៅ​ថ្ងៃ​ចុង​បញ្ចប់​ក្លឹប​នេះ​ នឹង​នាំ​ចូល​កីឡាករ​ខ្លាំង​​ៗ​នៅ​ក្នុង​ពិភពលោក​ ជា​កីឡាករ​ដែល​អាច​ធ្វើ​ឲ្យ​ក្លឹប​រីក​ចម្រើន​ "។

គ្រូ​បង្គោល​រូប​នេះ​បន្ត​ថា​៖ " ខ្សែ​ប្រយុទ្ធ​រូប​នេះ​នៅ​ក្នុង​ចំណោម​ហ្នឹង​មួយ​ដែរ ដូច្នេះ​ហើយ​ទើប​គេ​ជឿ​ជាក់​ថា​នៅ​ថ្ងៃ​ខាង​មុខ​ កីឡាករ​នេះ​នឹង​នាំ​ឲ្យ​មិត្ត​រួម​ក្រុម​កាន់​តែ​រីក​ចម្រើន​ "។

យ៉ាង​ណា​មិញ​ លោក​ Moreno ក៏​បាន​បន្ថែម​យ៉ាង​ច្បាស់​ថា​ ក្លឹប​ Barcelona ពិត​ជា​ចង់​បាន​ Neymar មក​វិញ​ច្បាស់​ណាស់​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់