• 2020-05-07 12:59:26
  • ព័ត៌មាន

តាម​ពិត​ Zlatan ស្អប់​កីឡាករ​តែ ៣ ឬ ៤នាក់​ទេ ក្នុង​នោះ​មាន​ខ្សែ​ប្រយុទ្ធ​ដ៏​ល្បី​នៅ PSG

  • 2020-05-07 12:59:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ស៊ុយអែត​កីឡាករ Zlatan Ibrahimovic ធ្លាប់​ស្អប់​តែ​កីឡាករ​ ៣ ឬ ៤នាក់​ប៉ុណ្ណោះ​ក្នុង​អាជីព​ ៩ក្លឹប​របស់​គេ តែ​ក្នុង​នោះ​មាន​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ុយរុយហ្គាយ​កីឡាករ Edison Cavani ដែល​ជា​អតីត​មិត្ត​រួមក្រុម​កាល​ពី​នៅ Paris Saint Germain នេះ​បើ​តាម​ការ​ទម្លាយ​របស់​លោក Michael Ciani ដែល​ធ្លាប់​លេង​ជាមួយ​ Zlatan នៅ​ក្នុង​លីគ​កំពូល​អាមេរិក។

លោក Ciani បាន​ទម្លាយ​ថា៖ " បើ​សិន​ជា​យើង​នៅ​ស្និទ្ធ​ជាមួយ Cavani ពេក Ibra នឹង​មិន​ចូលចិត្ត​ទេ អញ្ចឹង​ហើយ​មាន​រើស​ខាង​ Ibra ឬ ក៏​ប្រឆាំង​នឹង Ibra តែ​ម្ដង " ។

លោក​បាន​បន្ត​ថា​៖ " កាល​នៅ PSG គេ​អត់​ទាស់​គ្នា​ជាមួយ​គ្រូ​ទេ តែ​មនុស្ស​ដែល​គេ​ស្អប់​គឺ Cavani។ ក្នុង​អាជីព​របស់ Ibra គេ​ស្អប់​តែ​កីឡាករ ៣ ឬ ៤នាក់​ទេ ក្នុង​នោះ​មាន Cavani មួយ " ។

Zlatan បាន​ចូល​រួម​ជាមួយ PSG អំឡុង​ឆ្នាំ២០១២ ហើយ​ចេញ​ទៅ Manchester United កាល​ពី​២០១៦ ចំណែក​ឯ Cavani ចូល PSG កាល​ពី​ឆ្នាំ២០១៣ ហើយ​លេង​រហូត​ដល់​បច្ចុប្បន្ន​នេះ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់