• 2020-05-07 01:42:12
  • បាល់ទាត់

អីយ៉ា! ​រាង​អែម​ផង Son ​ជាមួយ​ឯកសណ្ឋាន​ទ័ព​កូរ៉េ​ខាង​ត្បូង​

  • 2020-05-07 01:42:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រូប​ភាពរបស់ ​Son Heung-min ​ចូល​បម្រើ​ទ័ព​នៅ​កូរ៉េ​ខាង​ត្បូង ​កំពុង​ត្រូវ​បាន​អ្នក​គាំទ្រ​ក្រុម Spurs ​ចែក​រំលែក​ច្រើន​មែនទែន ​ព្រោះ​កីឡាករ​រូប​នេះ​ជាមួយ​ឯកសណ្ឋាន​ទាហាន​ពិត​ជា​មើល​ទៅ​ស្អាត​ខ្លាំង​។

​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Spurs ​ខាង​លើ​នេះ ​ត្រូវ​ចូល​ហ្វឹកហាត់​ហ្វឹក​ទាហាន​នៅ​ឯ​ប្រទេស​ដើម​កំណើត​របស់​ខ្លួន​ គឺ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ នេះ​ជា​ភារកិច្ច​របស់​ពលរដ្ឋ​ប្រទេស​នេះ​គ្រប់​គ្នា ដែល​ត្រូវ​ចូល​បម្រើ​ទ័ព​យ៉ាង​តិច​២​ឆ្នាំ​ដើម្បី​ត្រៀម​ទប់​ទល់​នឹង​សង្គ្រាម​ជា​មួយ​កូរ៉េ​ខាង​ជើង​ដោយ​ប្រការ​ណា​មួយ​។

ដោយ​ឡែក ​Son ​វិញ​ ​កាតព្វកិច្ច​រហូត​ដល់​២​ឆ្នាំ​ ត្រូវ​លុប​ចោល​ ដោយ​សារ​តែ​កីឡាករ​រូប​នេះ​បាន​នាំ​មេដាយ​មាស​ពី​កម្មវិធី​ Asian Game ​មក​ដល់​ប្រទេស​ខ្លួន​កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​។ រូបគេ​ត្រូវ ​ចូល​ហាត់​ទាហាន ​ប្រមាណ​តែ​៤​សប្ដាហ៍​ប៉ុណ្ណោះ។ ​ក្រោយ​ពី​ចប់​ភារកិច្ច​នេះ​ហើយ ​Son ​នឹង​ត្រលប់​ទៅ​អង់គ្លេស​វិញ ​ត្រៀម​ចូល​ប្រកួត ពេល​ Premier League ​បើក​ដំណើរការ៕

ប្រភព៖ Dailymail អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់