• 2020-05-06 02:33:36
  • បាល់ទាត់

២០១៨-​១៩ ​​ក្លឹប​អង់គ្លេស​ទាំង​១០​នេះ ទាញ​ចំណូល​បាន​ប៉ុន្មាន​ពីការ​ធ្វើម្ចាស់ផ្ទះ?

  • 2020-05-06 02:33:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ចំណោម​ក្លឹប​ទាំង​២០​នៅ​អង់គ្លេស Manchester Unted ទទួល​បាន​ចំណូល​ច្រើន​ជាង​គេ​ពី​ការប្រកួត​ម្ដងៗ ដែល​មាន​អ្នកគាំទ្រ​មកទស្សនា​រាប់​ម៉ឺន​នាក់។

ផ្អែម​តាម​​របាយការណ៍​សាស្ត្រាចារ្យ​ជំនាញ​ហិរញ្ញវត្ថុ​​លោក Kieran Maguire មក​ពី​សកលវិទ្យាល័យ​គ្រប់គ្រង Liverpool ចុះផ្សាយ​លើ BBC ថាលេខ​១​បាន​លើក្រុមបិសាចក្រហម។

ដោយកីឡដ្ឋាន​ Old Trafford ផ្ទុក​​មនុស្ស​បាន​ច្រើន​​ Man Utd អាច​រក​បាន​​ពីការប្រកួតទាំងអស់សរុប ១១១​លាន​ផោន​​ និងរកបាន​រហូត​ដល់​​​ ៤​,២៦២លាន​ផោន​​ក្នុង​មួយ​ប្រកួត នៅរដូវ​កាល​ឆ្នាំ​២០១៨-២០១៩។

២. Arsenal អាច​រក​បាន​សរុប​ ៩៦​លាន​ផោន និង​រក​បាន​​ជាង ៣,៣១៩​លាន​ផោន​ក្នុង​មួយ​ប្រកួត។

៣. Liverpool រក​បាន​សរុប​ ៨៤លាន​ផោន និង​រក​បាន ៣,១៧៨​លាន​ផោន​ក្នុង​មួយ​ប្រកួត។

៤. Tottenham រក​បាន​សរុប ៨២លាន​ផោន និង​រក​បាន ២,៨១៦​លាន​ផោន​ក្នុង​មួយ​ប្រកួត។

៥. Chelsea រក​បាន​សរុប ៦៧លាន​ផោន និង​រក​បាន ២,១១៥​លាន​ផោន​ក្នុង​មួយ​ប្រកួត។

៦. Manchester City រក​បាន​សរុប ៥៥លាន​ផោន និង​រក​បាន ១,៨០៤​លាន​ផោន​ក្នុង​មួយ​ប្រកួត។

៧. West Ham រក​បាន​សរុប ២៧លាន​ផោន និង​រក​បាន ១,២៦២លាន​ផោន​ក្នុង​មួយ​ប្រកួត។

៨. Newcaslte រក​បាន​សរុប ២៤លាន​ផោន និង​រក​បាន ១,១៦៨លាន​ផោន​ក្នុង​មួយ​ប្រកួត(តួលេខ​ឆ្នាំ​ ២០១៧-១៨)។

៩. Brighton រក​បាន​សរុប ២៤លាន​ផោន និង​រក​បាន ០,៨២៤លាន​ផោន​ក្នុង​មួយ​ប្រកួត។

១០. Southampton រក​បាន​សរុប ២៤លាន​ផោន និង​រក​បាន ០,៧៩២លាន​ផោន​ក្នុង​មួយ​ប្រកួត។

បើ​តាម​ការ​ចុះផ្សាយ​របស់ BBC បាល់ទាត់ Premier League រដូវកាល ២០២០-២០២១ អាចនឹងលេង​បិទទ្វារគ្មានអ្នកគាំទ្រ ដូច្នេះ​ក្លឹប​ទាំង​២០នៅ​អង់គ្លេស នឹង​រង​ផល​ប៉ះពាល់​កាន់​តែ​ខ្លាំង៕

ប្រភព៖ BBC ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់