• 2020-05-05 13:15:01
  • បាល់ទាត់

ឡាន​ Rage Rover របស់​អតីត​កីឡាករ​អង់គ្លេស​ ខ្ចេច​យ៉ាង​ដំណំ​ហើយ​ដាក់​លក់​នៅ​ eBay ទៀត

  • 2020-05-05 13:15:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡាន​ម៉ាក​ Range Rover ​បើកបរ​ដោយ​អតីត​ខ្សែ​ប្រយុទ្ធ​ Tottenham Hotspur កីឡាករ​ Jermain Defoe ដែល​បាន​ជួប​គ្រោះ​ថ្នាក់​រង​ការខូចខាត​យ៉ាង​ដំណំ​​កាល​ពី​ឆ្នាំ​មុន​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដាក់​លក់​នៅ​លើ​ទីផ្សារ​ eBay កាល​ពី​ពេល​ថ្មីៗ​នេះ​។

អតីត​រថយន្ត​ដែល​រង​ខូចខាត​ដោយ​សារ​​កីឡាករ​ខាង​លើ​នេះ​ ត្រូវ​បាន​គេ​ដាក់​លក់​ក្នុង​តម្លៃ​ជាង​ ៦,៦០០០ដុល្លារ​ ដោយ​ស្ថានភាព​រថយន្ត​មាន​លក្ខណៈ​ខូច​ខាត​យ៉ាង​ដំណំ​នៅ​ផ្នែក​ខាង​មុខ​ បង្ក​ឲ្យ​ផ្ទុះ​បែក​ពោង​សុវត្ថិភាព​ថែម​ទៀត​ផង​។

យ៉ាង​ណា​មិញ​នៅ​ក្នុង​ទីផ្សារ​របស់​ eBay បាន​វាយ​តម្លៃ​ថា​រថយន្ត​នេះ​មាន​តម្លៃ​រហូត​ទៅ​ដល់​ជាង​ ១៤​ម៉ឺន​ដុល្លារ​ឯណោះ​ មុន​ការ​ខូច​ខាត​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Dofoe បាន​ជួល​រថយន្ត​នេះ​មក​ប្រើ​ប្រាស់​ប៉ុណ្ណោះ​ តែ​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១៩​ នៅ​ឯ​ទី​ក្រុង​ក្លាស្កូ​ ប្រទេស​ស្កុតឡែន​កន្លង​ទៅ​នេះ​ កីឡាករ​រូប​នេះ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​បង្ក​ឲ្យ​ឡាន​នេះ​ខូច​ខាត​ ដោយ​មិន​មាន​នរណា​រង​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ឡើយ​៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់