• 2020-05-05 07:25:00
  • បាល់ទាត់

មួយ​ទៀត​ហើយ? ​សង្សារ Ronaldo ​បង្ហោះ​រូប​មួយ​សន្លឹក​អម​ជាមួយ​ពាក្យ Baby Girl ​

  • 2020-05-05 07:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Georgina Rodriguez ​ដែល​ជា​សង្សារ​របស់ Cristiano Ronldo ​បាន​បង្ហោះ​រូប​មួយ​សន្លឹក ​ដោយសារ​ពី​លើ​រូប​នោះ​ថា Baby Girl ​មុន​ពេល​ពួកគេ​ហោះ​មក​ប្រទេស​អ៊ីតាលី​វិញ​កាល​ពី​ម្សិលមិញ​នេះ។

​ដោយសារ​តែ​រូប​មួយ​សន្លឹក​នេះ​ហើយ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ដាក់​ការ​សង្ស័យ​ថា ​អំឡុង​ពេល​មិន​ចេញ​ទៅ​ណា​រយៈ​ពេល​១​ខែ​ពេញ​នេះ ​Ronaldo ​និង​មិត្ត​ស្រី​អាច​នឹង​មាន​ដំណឹង​ល្អ​មាន​កូន​ម្នាក់​ទៀត​ហើយ។ ការ​អះអាង​បែប​នេះ ​គឺ​ដោយសារ​តែ​កម្រ​ឃើញ Rodriguez ​រូប​ដោយ​សរសេរ​ពាក្យ Baby ​ណាស់ លុះ​ត្រា​តែ​នាង​មាន​ផ្ទៃ​ពោះ​ដូច​លើក​មុន។

​យ៉ាងណា​ក៏​ដោយ​នៅ​មិន​ទាន់​មាន​ដំណឹង​ផ្លូវការ​ពី​សំណាក់ Ronaldo ​ឬ​ Rodriguez ​ថា​ពិត​ជា​មាន​ផ្ទៃ​ពោះ​មែន​នោះ​ទេ។ ​បច្ចុប្បន្ន​នេះ ​ពួកគេ​មាន​សមាជិក​ក្នុង​គ្រួសារ​៤​នាក់​ហើយ ​គឺ ​Cristiano Jr , Eva, Mateo ​និង​ Alana Martina៕

ប្រភព៖ The Sun អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់