• 2020-05-01 11:03:44
  • ព័ត៌មាន

ទីបំផុត​ Haaland ឆ្លើយ​តប​នឹង ការ​ឌឺ​ដង​របស់​កីឡាករ PSG ហើយ

  • 2020-05-01 11:03:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំឡុង​ប្រកួត​ UEFA Champions League វគ្គ​ ១៦ក្រុម​ចុង​ក្រោយ​រវាង​ក្លឹប Paris Saint-Germain និង​ក្លឹប Dortmund ក្រុម​កីឡាករ​នៃ​ក្លឹប​យក្ស​បារាំង​បាន​នាំ​គ្នា​ ធ្វើ​ត្រាប់​តាម​ក្បាច់​អបអរ​គ្រាប់​បាល់​របស់​ខ្សែ​ប្រយុទ្ធ​ន័រវែស​ Erling Braut Haaland។

ទាក់ទិន​នឹង​រឿង​នេះ​ដែរ ម្ចាស់​សាមី​ខ្លួន​ទើបតែ​បញ្ចេញ​យោបល់​កាល​ពី​ពេល​ថ្មីៗ​នេះ​ ដោយ​ថា​ ខ្លួន​មិន​រវីរវល់​នឹង​សកម្មភាព​របស់​ក្រុម​កីឡាករ PSG ទាំង​អស់​នោះ​ឡើយ ហើយ​ថែម​ទាំង​បោះ​សំដី​ថា សកម្មភាព​របស់​ពួក​គេ​គឺ​លើកតម្កើង​ការ​សមាធិ​ទៅ​វិញ​ទេ។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ " ខ្ញុំ​គិត​ថា ពួក​គេ​ [កីឡាករ PSG] ជួយ​ខ្ញុំ​បាន​ច្រើន​ណាស់ ដើម្បី​ផ្សព្វផ្សាយ​ពី​វប្បធម៌​ក្នុង​ការ​សមាធិ​ ទៅ​កាន់​ពិភពលោក​ទាំង​មូល ហើយ​ដើម្បី​បង្ហាញ​ថា​ការ​សមាធិ​មាន​សារៈសំខាន់​ណាស់ ហើយ​ខ្ញុំ​អរគុណ​ខ្លាំង​ណាស់ ដែល​បាន​ជួយ​ខ្ញុំ​ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ប្រកួត​រវាង PSG និង Dortmund មាន​រូប Snapchat មួយ​ ដែល​អះអាង​ថា​ជា​របស់​ Haaland បាន​សរសេរ​ជា​អក្សរ​ថា៖ "​ទីក្រុង​ប៉ារីស​ជា​ទីក្រុង​របស់​ខ្ញុំ​ មិនមែន​របស់​អ្នក​ទេ"។ ដោយសារ​តែ​រូប​នេះ ទើប​កីឡាករ​ PSG នាំ​គ្នា​ធ្វើ​ត្រាប់​សមាធិ​តាម Haaland ក្រោយ​ពី PSG ឈ្នះ Dortmund ក្នុង​លទ្ធផល ២-០៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់