• 2020-04-30 12:39:03
  • ព័ត៌មាន

Ligue 1 រំសាយ​អញ្ចឹង​ ជើង​ឯកគិតបែប​ណា​

  • 2020-04-30 12:39:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Paris Saint Germian អាចក្លាយ​​​ជា​អ្នក​គ្រង​តំណែង​ជា​ម្ចាស់​ពាន​រង្វាន់​ Ligue 1 នៅ​ក្នុង​រដូវ​កាល​ឆ្នាំ​ ២០១៩/២០​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បារាំង​ L'Equipe ។

បើ​តាម​សារព័ត៌មាន​ខាង​លើ​ លីគ​កំពូល​បារាំង​នៅ​រដូវ​កាល​នេះ​បាន​បញ្ចប់​កាល​ពី​ម្សិលមិញ​ ហើយ​ក្លឹប​ PSG អាចជា​អ្នក​ទទួល​ពាន​ដោយ​សារ​តែ​ក្លឹប​នេះ​ មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ទាំង​អស់​ប្រចាំ​ការ​ប្រកួត​ក្នុង​រដូវកាល​នេះ​។

មួយ​វិញ​ទៀត​ League 1 ត្រូវ​បាន​បញ្ចប់​រដូវកាល​មុន​កាល​កំណត់​ម្សិល​មិញ​បែប​នេះ​ ដោយ​សារ​នាយក​រដ្ឋមន្ដ្រី​បារាំង​បាន​ប្រកាស​ មិន​ឲ្យ​កម្មវិធី​នានា​ត្រលប់​មក​វិញ​មុន​ខែ​កញ្ញា​ ឆ្នាំ ២០២០​ខាង​មុខ​ដោយ​សារ​តែ​បញ្ហា​កូវីដ-១៩​ នៅ​តែ​ប្រឈប​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​បញ្ចប់​រដូវ​កាល​មុន​កាល​កំណត់​របស់​ League 1 និង​ PSG អាច​ទទួល​ពាន​ខាង​លើ​នេះ​ មិន​សម្រេច​ចេញ​ជា​ផ្លូវ​ការ​យ៉ាង​ណា​នោះ​ឡើយ​ទេ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់