• 2020-04-29 09:11:20
  • ប្រដាល់

ប្រដាល់​គុន​ខ្មែរ​សប្ដាហ៍​នេះ​បើក​២ទូរទស្សន៍​បន្ថែម​ទៀត​ក្រោយ​អាក់ខាន​ដោយ​សារ​ COVID

  • 2020-04-29 09:11:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​នា​ចុង​សប្ដាហ៍​នេះ​គឺ​ចាប់ផ្ដើម​បន្ថែម​ពីរ​ទូរទស្សន៍​ទៀត​ហើយ​ ក្រោយ​អាក់ខាន​អស់​មួយ​រយៈពេល​ដោយ​សារ​តែ​ជំងឺ​ឆ្លង​ COVID-19​ កាល​ពី​ពេល​ថ្មីៗ​នេះ។​ សម្រាប់​ពីរ​ទូរទស្សន៍​ដែល​បាន​ដាក់​ឲ្យ​ប្រកួត​ជា​ថ្មី​នេះ​គឺ​ ទូរទស្សន៍​ប៉ុស្តិ៍លេខ៥​ និង​ទូរទស្សន៍​ PNN ។​

ការ​ប្រកួត​នៅសង្វៀន TV5

សរុប​មក​ដល់​ពេល​នេះ​សង្វៀន​បាយ័ន​មាន​៥កម្មវិធី​ប្រកួត​ ប៉ុន្តែ​កម្មវិធី​ប្រដាល់​គូបូតា​នៅ​មិន​ទាន់​ចាប់​ផ្ដើម​ប្រកួត​វិញ​ទេ។​ សង្វៀន​ CNC​ មាន​ ៤កម្មវិធី​ប្រកួត​ សង្វៀន​អាស៊ីអាគ្នេយ៍​មាន​ ១កម្មវិធី​ប្រកួត​ សង្វៀន​ប៉ុស្តិ៍លេខ៥​ មាន​ ១កម្មវិធី​ប្រកួត​ សង្វៀន​ PNN​ មាន​ ១​កម្មវិធី​ប្រកួត​ និង​សង្វៀន​ TOWN​ មាន​ ១កម្មវិធី​ប្រកួត ៕​

ការ​ប្រកួតនៅ PNN (រូបភាពផ្ដល់ជូន)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់