• 2020-04-29 06:49:28
  • បាល់ទាត់

Spurs ត្រៀម​ប្រើ​​កីឡដ្ឋាន​​ហ្វឹក​ហាត់​ពេល​ផែន​ការ​បើក​ Premier League ជិត​មក​ដល់​

  • 2020-04-29 06:49:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ដំបូង​របស់​ Tottenham នឹង​ត្រឡប់​ទៅ​ហ្វឹកហាត់​វិញ​នៅ​សប្ដាហ៍​នេះ​ក្រោយ​ Premier League រៀប​ផែនការ​ចាប់​ផ្ដើម​ប្រកួត​ឡើង​វិញ។​

Arsenal គឺ​ជា​ក្រុម​ដំបូង​គេ​ដែល​ប្រើ​ទីលាន London Colney ឲ្យ​កីឡាករ​ហ្វឹកហាត់​កាល​ពី​ថ្ងៃ​ច័ន្ទ​ ម្សិលមិញ​ ហើយ​ក្លឹប​ផ្សេង​ទៀត​ចាប់​ផ្ដើម​កំណត់​ថ្ងៃ​ហ្វឹកហាត់​ជា​បន្ត​បន្ទាប់​ បើ​ទោះ​ជា​ស្ថានការណ៍​រីក​រាល​ដាល​មេរោគ​កូរ៉ូណា​ មិន​ទាន់​បាន​ធូរ​ស្រាល​ក៏​ដោយ។​ ក្របខ័ណ្ឌ​កំពូល​បារាំង​ទើប​តែ​ប្រកាស​លុប​ចោល​ជា​ផ្លូវ​ការ​កាល​ពី​យប់​មិញ។​

Premier League ដែល​ផ្អាក​តាំង​ពី​ថ្ងៃ​ទី​១៣​ ខែ​មិនា​ នោះ​គ្មាន​ផែនការ​រំសាយ​លីគ​ដូច​ក្របខ័ណ្ឌ​មួយ​ចំនួន​នៅ​អឺរ៉ុប​ទេ​ដោយ​សារ​ពួកគេ​ជាប់​កុងត្រា​រាប់​ពាន​លាន​ដុល្លារ​ជាមួយ​ម្ចាស់​ឧបត្ថម្ភ​ ហើយ​ក្លឹប​មួយ​ចំនួន​អាច​នឹង​សង​កុងត្រា​ដែល​ជំពាក់ជំពិន​គ្នា​ជាមួយ​ Sponsor នៅ​ជុំវិញ​ពិភពលោក។​

កិច្ច​ប្រជុំ​ពិសេស​មួយ​នឹង​ធ្វើ​ឡើង​ម្ដង​ទៀត​នៅ​ថ្ងៃ​សុក្រ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ ប្រកួត​លីគ​ឲ្យ​ចប់​ចុង​ ចប់​ដើម​ ខណៈ​ផែនការ​ប្រកួត​បិទ​ទ្វារ​គ្មាន​អ្នក​គាំទ្រ​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​មួយ​៕

ប្រភព៖ Premier League ប្រែសម្រួល៖ ចិត្រា

មតិយោបល់