• 2020-04-27 12:51:44
  • ព័ត៌មាន

វ័យ​កាន់​តែ​ចាស់​ De Gea ចាប់​ផ្ដើម​និយាយ​ពី​អនាគត​ខ្លួន​នៅ​ Man Utd

  • 2020-04-27 12:51:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំទី​ក្លឹប​ Manhester United កីឡាករ​ David de Gea បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ គេ​សង្ឃឹម​នឹង​អាច​នៅ​ក្លឹប​បិសាច​ក្រហម​នេះ​ ច្រើន​ឆ្នាំ​ត​ទៅ​មុខ​ទៀត​។

De Gea បាន​និយាយ​ថា​ ៖ " ខ្ញុំ​កាន់​តែ​ចាស់​ទៅ​ហើយ​ ខ្ញុំ​បាន​ចូល​ជា​ចំណែក​មួយ​នៃ​ក្លឹប​ Manchester United នេះ​ពិត​ជា​អស្ចារ្យ​មែន​ទែន​។​ ខ្ញុំ​មក​លេង​ឲ្យ​ក្លឹប​នេះ​ ជិត​១០ឆ្នាំ​ហើយ​ វា​ប្រៀប​ដូច​ជា​ការ​ស្រមៃ​មួយ​អញ្ចឹង​ " ។

អ្នក​ចាំទី​រូប​នេះ​បាន​បន្ត​ ៖ " វា​ពិត​ជា​អស្ចារ្យ​មែនទែន​ ដែល​បាន​មក​លេង​នឹង​ក្លឹប​នេះ​ ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​នឹង​អាច​លេង​នៅ​ក្លឹប​នេះ​ យូរ​ឆ្នាំ​ទៅ​មុខ​ទៀត​ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ De Gea នឹង​ត្រូវ​ចប់​កុងត្រា​នៅ​ឆ្នាំ ២០២៣​ខាង​មុខ​នេះ​ហើយ​ ខណៈ​ដែរ​កីឡាករ​រូប​នេះ​បាន​មក​លេង​ឲ្យ​ក្លឹប​នេះ​តាំង​ពី​ ២០១១​មក​ម្ល៉េះ​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់