• 2020-04-26 09:19:06
  • បាល់ទាត់

Spurs ឡើង​សង្វៀន​ប្រជែង​យក Rakitic របស់ Barcelona

  • 2020-04-26 09:19:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tottenham Hotspur បាន​ចូល​រួម​ប្រជែង​ដណ្ដើម​យក Ivan Rakitic ក្រោយ​​ខ្សែ​ប្រើ​​កណ្ដាល​រូប​​នេះ កំពុង​ពិចារណា​ស្វែង​រក​ក្លឹប​ថ្មី។

Rakitic ជា​ផ្នែក​ជោគជ័យ​មួយ​​របស់​ក្លឹប​អ្នក​មានបុណ្យ បន្ទាប់ចេញ​ពី​ក្លឹប​ Sevilla ក្នុង​ឆ្នាំ​២០១៤ ប៉ុន្តែ​រដូវ​កាល​នេះ គេ​មិន​សូវ​បាន​លេង​ឡើយ ដោយ​តួនាទី​របស់​គេ​ត្រូវ​បាន​អតីត​កីឡាករ Ajax ទើប​មក​រដូវ​​ក្ដៅ​មុន Frenkie De Jong ដណ្ដើម​យក។

ក្នុង​សប្ដាហ៍​នេះ កីឡាករ​សញ្ជាតិ​ក្រូអាត ត្រូវ​បាន Barcelona ប៉ុនប៉ង​ប្រើ​ជា​កីឡាករ​មួយ​បន្ថែម​ទម្ងន់ ដើម្បី​យក Neyamr ពី PSG។ តាម​ការ​ចុះផ្សាយ​របស់​ Daily Mai ខ្សែ​បម្រើ Rakitic បាន​សម្ដែង​ការ​ឈឺចាប់ និង​លើក​ឡើង​ថា មិន​ឱ្យ​ក្លឹប​ប្រជែង​របស់ Real Madrid ទុក​គេ​ដូច​បាវ​ដំឡូង​ឡើយ និង​ចង់​កន្លែង​ថ្មី​ដែល​គោរព​គេ។ ​​​

ផ្អែក​តាម Mundo Deportivo ក្រុម​មាន់​ខ្នាយមាស Tottenham ជា​ក្លឹប​ចុង​ក្រោយ​គេ​ដែលចាប់​អារម្មណ៍​លើ Rakitic ស្រប​ពេល​​លោក Jose Mourinho កំពុង​ស្វែង​រក​ជម្រើស​ខ្សែ​បម្រើ។ យ៉ាងណា​អ្នក​ចាត់​ការ​រហស្សនាម Special One អាច​ប្រឈម​នឹង​ការ​ប្រជែង​ជាមួយ Atletico Madrid, Juventus, Sevilla និង Napoli ដើម្បី​យក​កីឡាករ​វ័យ​៣២​ឆ្នាំ។

កុងត្រា​របស់ Ivan Rakitic នៅ​សល់​​១​ឆ្នាំ​ទៀត​ប៉ុណ្ណោះនៅ​កីឡាដ្ឋាន Camp Nou ចំណែក​គ្រូបង្វឹក​លោក Quique Setien បាន​ឱ្យ​ដឹង​រូប​គេ​អាច​​លេង​​ឱ្យ Barcelona បាន បើ​គេ​​បន្ត​នៅ​ជា​មួយ​ក្លឹប៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់