• 2020-04-25 09:29:42
  • បាល់ទាត់

Philipe Coutinho របួស​ក​ជើងត្រូវ​សម្រាក​២​សប្ដាហ៍

  • 2020-04-25 09:29:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Philippe Coutinho នឹង​ត្រូវ​សម្រាក​រយៈ​ពេល​​យ៉ាង​ហោច​២​សប្ដាហ៍ ក្រោយ​វះកាត់​ក​ជើង​ស្ដាំ​​ដោយ​ជោគជ័យ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្លឹប Bayern Munich កាល​ពី​ថ្ងៃ​សុក្រ។

កីឡាករ​ប្រេស៊ីល​មិន​បាន​ខកខាន​លេង​ប្រកួត​ណា​មួយ​ឡើយ​ឱ្យ Bayern ដោយ​គេ​អាច​រក​បាន​  ៩គ្រាប់ និង​បញ្ជូន​បាល់ ៨​លើក ក្នុង​ការ​បង្ហាញ​ខ្លួន ៣២​ប្រកួត។

Philippe Coutinho បាន​ចេញ​ពី Liverpool ទៅ​កាន់ Barcelona ឆ្នាំ​២០១៨ ​ក្នុង​តម្លៃ​ខ្លួន​១៤២​លាន​ផោន ប៉ុន្តែក្រោយពីគេធ្លាក់​ទម្រង់​លេង​ និង​បាត់បង់​ឱកាស​ជា​កីឡាករ​ជម្រើស​ដំបូង​ ស្របពេល​ការ​មក​ដល់​របស់​ Antoine Griezmann ទៀតនោះ Barca បាន​ឱ្យ Bayern Munich ខ្ចី​ជើង​មួយ​រដូវ​កាលឆ្នាំ​២០១៩។

អនាគត​របស់ Coutinho ​ក្នុង​រដូវ​កាល​នេះ​នៅ​មិន​ទាន់​ច្បាស់​ទេ តែ​ក្លឹប Bayern ទំនង​ជា​ត្រូវ​ចំណាយ​ខ្ទង់ ៨៧​លាន​ដុល្លារ ដើម្បី​ទិញ​កីឡាករ​វ័យ​២៧​ឆ្នាំ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទថ្មី