• 2020-04-24 10:26:43
  • បាល់ទាត់

De Bruyne ទម្លាយ​ពី​ខ្សែ​ប្រយុទ្ធ​ ២រូប ដែល​ចង់​លេង​ជាមួយ

  • 2020-04-24 10:26:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​បែលហ្សិក​កីឡាករ Kevin De Bruyne បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​មាន​បំណង​ចង់​លេង​ជាមួយ ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Cristiano Ronaldo និង​អតីត​ខ្សែ​ប្រយុទ្ធ​បារាំង Thierry Henry។

De Bruyne បាន​លើកឡើង​ថា៖ " ខ្ញុំ​ចង់​លេង​ជាមួយ​ខ្សែ​ប្រយុទ្ធ​ច្រើន​ជាង។ ចង់​លេង​ជាមួយ Thierry Henry ឬ Ronaldo '' ។

កីឡាករ​រូប​នេះ​បាន​បន្ត​ថា៖ " ខ្ញុំ​ចង់​លេង​ជាមួយ ខ្សែ​ប្រយុទ្ធ​ណា​ពូកែ ហើយ​លឿន​ ដូច្នេះ​មាន​តែ Thierry ឬ​ក៏ Cristiano ហ្នឹង​ហើយ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា KDB ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ ខ្សែ​បម្រើ​ដ៏​ល្អ​មួយរ​ូប ដោយ​គេ​បាន​រក​បាន ៣១គ្រាប់ និង​ Assist បាន​ ៦២ដងតាំង​ពី​ផ្ដើម​លេង​នៅ Premier League មក៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់