• 2020-04-23 06:55:01
  • បាល់ទាត់

បែក​ធ្លាយ​ឈុត​ក្នុង​ដី​រដូវ​កាល​២០២០-២១របស់ Man Utd លើ YouTube ក្លឹប Barca

  • 2020-04-23 06:55:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ YouTube ផ្លូវការ​របស់ Bacelona បាន​​បង្ហាញ​វីដេអូប្រកួត​ហ្គេម​រវាង​ក្រុមអ្នក​មាន​បុណ្យ និង​ក្រុម​បិសាច​ក្រហម Manchester United ។

រូបភាព​ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​​ពាណិជ្ជកម្មនៃ​ហ្គេម​បាល់​ទាត់​នេះ គេ​ឃើញ​មាន​រូប​ Messi ពាក់​អាវ​​ក្លឹប​អេស្ប៉ាញ​ចាស់​ដដែល ចំណែក​ Paul Pogba ពាក់​អាវ​ថ្មី​របស់ Man Utd ផ្សេង​ពី​រដូវ​កាល​មុន។

យ៉ាងណាចំពោះឈុតទាំងនេះដែរ គេប្រភពមិនទាន់បង្ហាញច្បាស់នៅឡើយថា ជាឈុតក្នុងនិងក្រៅដីរដូវកាល ២០២០-២០២១ ពិតឬយ៉ាងណាទេ ដូច្នេះសូមរង់ចាំអ៊ុតមើលទាំងអស់គ្នា។

គួរបញ្ជាក់ថាក្នុង​ការ​ប្រកួត​​​នេះ​​ ក្លឹប​មាន​មូលដ្ឋាន​នៅ​ Camp Nou បាន​យក​ឈ្នះ​ក្លឹប​នៅ Old Traford ២-១ ស៊ុត​បញ្ចូល​ទី​ដោយ Messi និង Antoine Griezmann៕

ឈុតក្នុងដីក្រហមដែលបែកធ្លាយដោយ Bacelona ថ្មីៗនេះ
ឈុតក្រៅដីប្រផេះដែលបែកធ្លាយកន្លងមក

ប្រភព៖ The Sun ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់