- 2020-04-20 04:37:06
- បាល់ទាត់
Rooney ថា Kane នឹងបំបែកកំណត់ត្រាគ្រាប់បាល់ខ្លួននៅជម្រើសជាតិអង់គ្លេស
- 2020-04-20 04:37:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rooney ថា Kane នឹងបំបែកកំណត់ត្រាគ្រាប់បាល់ខ្លួននៅជម្រើសជាតិអង់គ្លេស
ចន្លោះមិនឃើញ
Wayne Rooney បានបំបែកកំណត់ត្រារបស់ Bobby Charlton ក្លាយជាអ្នករកគ្រាប់បាល់ច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ Man Utd និងក្រុមជម្រើសជាតិអង់គ្លេស។ ប៉ុន្តែកីឡាករវ័យ៣៤ឆ្នាំ ជឿជាក់ថាកំណត់ត្រារបស់គេនេះ មិនយូរមិនឆាប់ Harry Kane នឹងវ៉ាផ្ដាច់នៅក្រុមតោកំណាចអង់គ្លេស។
Rooney ដែលបច្ចុប្បន្នជាកីឡាករ និងគ្រូបង្វឹកក្លឹប Derby County បានពន្យល់បែបនេះ៖ ខ្ញុំជឿវាមិនចំណាយពេលយូរទេសម្រាប់ Harry Kane ដើម្បីបំបែកកំណត់ត្រារកគ្រាប់បាល់នៅអង់គ្លេសរបស់ខ្ញុំ។ វានឹងជាពេលដ៏មានមោទកភាពសម្រាប់ខ្ញុំ។
ខ្សែប្រយុទ្ធ Everton បានឱ្យដឹងទៀតថា បើសិនជាគេបង្កើតក្រុមមួយ Harry Kane ជាកីឡាករម្នាក់ ដែលគេចាប់ផ្ដើមជាមួយ ហើយវានឹងអស្ចារ្យអង់គ្លេស និង Harry បើទៅដល់ចំណុចនោះ។ Rooney បានបន្ត Bobby Charlton បានរង់ចាំអស់៥០ឆ្នាំ ប៉ុន្តែវាមិនយូរឡើយសម្រាប់រូបគេ។
Rooney ពិតជាមានមោទកភាព ដែលបានក្លាយជាអ្នកបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រឱ្យ Man Utd និងអង់គ្លេស។
«ខ្ញុំលេងឱ្យ United អស់ ១៣ឆ្នាំ អង់គ្លេស ១៥ឆ្នាំ។ ខ្ញុំបានបំបែកកំណត់ត្រាទាំងនោះ បើក្រឡេកទៅក្រោយវិញ ខ្ញុំគួរតែរកបានច្រើនជាងនេះ»។
នៅក្រុមបិសាចក្រហម Rooney លេងបាន ៥៥៩ប្រកួត រកបាន ២៥៣គ្រាប់ និងបង្ហាញខ្លួនបាន ១២០ប្រកួត រកបាន ៥៣គ្រាប់ឱ្យក្រុមជម្រើសជាតិអង់គ្លេស ចំណែក Bobby Charlton បង្ហាញខ្លួន ៦០៦ប្រកួតរកបាន ១៩៩គ្រាប់ និង ១០៦ប្រកួតរកបាន ៤៩គ្រាប់។ ចំណែក Harry បង្ហាញខ្លួនឱ្យជម្រើសជាតិអង់គ្លេស ៤៥ប្រកួតរកបាន ៣២គ្រាប់៕