• 2020-04-16 07:39:35
  • បាល់ទាត់

អ្នកណា​នឹង​​ជំនួស Messi និង Ronaldo រយៈពេល​១០​ឆ្នាំ​ទៀត?

  • 2020-04-16 07:39:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឆ្នាំ​២០១០ Cristiano Ronaldo និង Lionel Messi បាន​បង្ហាញ​​ភាព​អស្ចារ្យ​របស់​ពួកគេ ដោយ​គ្មាន​កីឡាករ​ណា​ម្នាក់​ប្រដូច​បាន​ឡើយ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ Juventus និង Barcelona នឹង​មិន​អាច​រក្សា​​បាន​​ល្អ​រហូត​ឡើយ។ ដូច្នេះ​តើ​អ្នកណានឹង​ជំនួស​អ្នកទាំងពីរនៅ​រយៈពេល១០​ឆ្នាំ​ខាង​មុខ​ទៀត?

ក្រុម​អ្នក​ព័ត៌មាន​​កីឡា​ប្រចាំ BBC អតីត​កីឡាករ​អាជីព និង​អ្នក​ជំនាញ​ផ្សេង​ទៀត នៅ​លើ European Football podcast កាល​ពី​ខែ​មករា បាន​ធ្វើ​ការជជែក​វែកញែក​ ដើម្បីដឹងថាតើ ​អ្នកណា​នឹង​ជំនួស​តំណែង​របស់​ពួកគេ។ ក្នុង​ចំណោម​កីឡាករ​ជាច្រើន Kylian Mbappe ខ្សែ​ប្រយុទ្ធ Paris St-Germain ទទួល​បាន​ភាគរយ​ខ្ពស់​​ដាច់​គេ​បំផុតគឺ ៥១%។

# លោក Phil McNulty ប្រធាន​សរសេរ​ព័ត៌មាន​​ផ្នែក​កីឡា​ប្រចាំ BBC

ប្រធាន​សរសេរ​ព័ត៌មាន​​ផ្នែក​កីឡា​ប្រចាំ BBC លោក Phil McNulty បាន​ឱ្យ​ដឹង​ថា Mbappe អាយុ​ទើប​​តែ២១​ឆ្នាំ បាន​ឈ្នះ​ពាន World Cup ជាមួយ​បារាំង​ក្នុង​ប្រទេស​រុស្ស៊ី​ឆ្នាំ​២០១៨​រួច​ហើយ និង​ជា​កីឡាករ​ក្មេង​អស្ចារ្យ​​ម្នាក់។ ​​គេ​អាច​បង្ហាញ​ភាព​កាន់​តែ​អស្ចារ្យ​ និង​គ្រង​តំណែង​ Messi និង Ronaldo បាន​នៅ​១០​ឆ្នាំ​ក្រោយ។

#​ លោក Kristof Terreur អ្នក​សរសេរ​ព័ត៌មាន​សហភាព​អឺរ៉ុប​

ចំណែក​ ​លោក Kristof Terreur អ្នក​សរសេរ​ព័ត៌មាន​សហភាព​អឺរ៉ុប​វិញ Mbappe បាន​ជាប់​ជា​កីឡាករ​ល្អ​ក្នុង​តារាង​ ព្រោះ​គេ​ជា​កីឡាករ​ល្អ​បំផុត​ម្នាក់​ លើ​ពិភពលោក​ទាំង​វ័យ​ក្មេង​ក្នុង​ពេល​បច្ចុប្បន្ន។ គេ​ឈ្នះ World Cup ឆ្នាំ​២០១៨ ហើយ​កំពុង​លេចធ្លោ​នៅ PSG ក្នុង​ប្រទេស​បារាំង។ បើ​សិន​គេ​លេង​ល្អ​នៅ Champions League និង Euro រដូវ​កាល​ក្រោយ​ទៀតនោះ គេ​នឹង​ទៅ​កាន់​តែ​កៀកកម្រិត Messi និង Ronaldo។ ​​

# Micah Richards អតីត​ខ្សែ​ការពារ Manchester City

អតីត​ខ្សែ​ការពារ Manchester City, Micah Richards បាន​ឱ្យ​ដឹង​​ស្រដៀង​គ្នា បើ​សម័យ​កាល Messi និង Ronaldo បញ្ចប់ Mbappe នឹង​ក្ដោបក្ដាប់​តំណែង​ពួកគេ។ លោក​គិត​ថា​កីឡាករ​បារាំង​ នឹង​មិន​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​ដូច​ខ្សែ​ប្រយុទ្ធ Bacar និង Juvs ឡើយ ប៉ុន្តែ​គេ​ជា​ខ្សែ​ប្រយុទ្ធ​​វ័យ​ក្មេង​ល្អ​បំផុត​ដែល​លោក​ធ្លាប់​ឃើញ។ Mbapp ដូច Thierry Henry កាល​ឡើង​ជើង​ខ្លាំង ហើយ Richards ​បាន​បន្ថែម​ថា បើ​ Sergio Aguero ចេញ​ពី City ពួកគេ​នឹង​ត្រូវ​ការ​ខ្សែ​ប្រយុទ្ធ​២​ទៀត ដូច្នេះ​លោក​នឹង​យក Gabriel Jesus និង Mbappe។

ចំណែក​ទី​២​បាន​លើ​ Trent Alexander-Arnold ខ្សែ​ការពារ​ស្ដាំ​របស់​ហង្ស​ក្រហម Liverpool ដោយ​រូប​គេ​ទទួល​បាន​លទ្ធផល​បោះឆ្នោត ១៩%។

ខ្សែ​ប្រយុទ្ធ Mason Greenwood របស់ Man Utd, Jadon Sancho របស់ Borussia Dortmund ទទួល​បាន​ ៥% ឈរ​លេង​រៀង​ទី​៣។

ដោយឡែក Ansu Fati ខ្សែ​ប្រយុទ្ធ​​ស្លាប​របស់​ក្លឹប​អ្នកមាន​បុណ្យ Joao Felix របស់ Atletico Madrid ទទួល​បាន​សំឡេង​គាំទ្រ ៤% ឈរ​លេង​រៀង​ទី​៤។

យ៉ាងណា​អ្វី​ទាំង​នេះ​គ្រាន់​តែ​ជា​ការ​បោះឆ្នោត​តែ​ប៉ុណ្ណោះ ហើយ​បើ​ចង់​ដឹង​ថា អ្នកណា​នឹង​អាច​គ្រង​តំណែង​ជំនួស​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន និង​ព័រទុយហ្គាល់​បាន មាន​តែ​រង់ចាំ​១០​​ឆ្នាំ​​ក្រោយ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់