• 2020-04-15 01:18:58
  • បាល់ទាត់

Pogba សារភាព​ថា​ខ្លួន​ធ្លាប់​ជា​អ្នក​គាំទ្រ​ Arsenal ព្រោះ​មូលហេតុ​មួយ​

  • 2020-04-15 01:18:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paul Pogba មិន​លាក់​បាំង​រឿង​ដែល​រូប​គេ​ធ្លាប់​ជា​អ្នក​គាំទ្រ​ Arsenal នោះ​ទេ​ ដោយ​សារ​តែ​មាន​កីឡាករ​សំណព្វ​ចិត្ត​ Thierry Henry លេង​នៅ​ទីនោះ។​

Pogba

កីឡាករ​សញ្ជាតិ​បារាំង​បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ Manchester United លើក​ទី​ពីរ​ក្រោយ​ លើក​ទី​មួយ​រូប​គេ​ធ្លាប់​ផ្ទេរ​មក​ Old Trafford ម្ដង​ក្នុង​វ័យ​១៦​ឆ្នាំ​ ប៉ុន្តែ​ចាកចេញ​ទៅ​ Juventus ដោយ​គ្មាន​តម្លៃ​ខ្លួន​។ Pogba មាន​អនុស្សាវរីយ​ច្រើន​ជាមួយ​ United ប៉ុន្តែ​ Arsenal ទៅ​វិញ​ទេ​ដែល​ជា​ក្លឹប​ដែល​ខ្លួន​ស្រឡាញ់​ដំបូង។​

Pogba និយាយ​ថា៖ "និយាយ​ដោយ​ស្មោះ​ កាល​ពី​ដំបូង​បំផុត​ខ្ញុំ​គឺ​ជា​អ្នក​គាំទ្រ​ Arsenal ព្រោះ​តែ​ទីនោះ​មាន​កីឡាករ​បារាំង​លេង​ច្រើន។​ បង​ប្អូន​ប្រុស​ខ្ញុំ​ទាំង​៣​នាក់​គឺ​មាន​ខ្ញុំ​ និង​បង​ប្រុស​ម្នាក់​ជា​អ្នក​គាំទ្រ​ Arsenal និង​ម្នាក់​ទៀត​ជា​អ្នក​គាំទ្រ​ United។ ខ្ញុំ​ធ្លាប់​ស្រឡាញ់​ ​Henry ខ្លាំង​បំផុត"៕

ប្រភព៖ BBC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់