• 2020-04-14 02:34:23
  • បាល់ទាត់

Lampard៖ បើ​គិត​​ថា​ Chelsea ស្ថិត​​នៅ​កម្រិត​ក្រុម​កំពូល​អង់គ្លេស​គឺ​ខ្ញុំ​កុហក​

  • 2020-04-14 02:34:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Frank Lampard និយាយ​ហើយ​ និយាយ​ទៀត​ថា​ Chelsea បច្ចុប្បន្ន​មិន​ទាន់​ស្ថិត​នៅ​កម្រិត​ដូច​គ្នា​ជាមួយ​ក្រុម​កំពូល​ៗ​អង់គ្លេស​ដូចជា Liverpool និង​ Manchester City នៅ​ឡើយ​ទេ។

ការ​និយាយ​ដូច្នេះ​របស់​អ្នក​ចាត់​ការ​សញ្ជាតិ​អង់គ្លេស​បន្ទាប់​ពី​នៅ​ Premier League ២​រដូវ​កាល​ចុង​ក្រោយ​នេះ​មាន​តែ​ក្រុម​២​ប៉ុណ្ណោះ​ដែល​ប្រជែង​គ្នា​យក​ពាន​ហើយ​ដាច់​ពិន្ទុ​ផុត​គេ​ ផុត​ឯង​ឆ្ងាយ​។​ យ៉ាង​ណា​ Lampard ជឿជាក់​ថា​កីឡាករ​ចំណូល​ថ្មី​ និង​យុវជន​របស់​ខ្លួន​ នឹង​អាច​ជួយ​ក្លឹប​ប្រជែង​ពាន​បាន​។

"ខ្ញុំ​គិត​ថា​វា​គឺជា​ការ​និយាយ​កុហក​ដ៏​ឥត​អៀនខ្មាស​បើ​សិន​ និយាយ​ថា​ Chelsea នៅ​កម្រិត​ Liverpool និង​ Man City។​ ពួក​យើង​ត្រូវ​ការ​ពេល​វេលា​ច្រើន​ទៀត​ ខុស​ពី​ក្រុម​កំពូល​ទាំង​ពីរ​ដែល​មាន​កីឡាករ​កំពូលៗ​ និង​គ្រូ​បង្វឹក​ឆ្នើម​មិន​ងាយ​មាន​នរណា​យក​ឈ្នះ​បាន"។​ បុរស​វ័យ​៤១​ឆ្នាំ​និយាយ​៕ ​​​

ប្រភព៖ Sport English ប្រែសម្រួល៖ សៀនហួរ

មតិយោបល់