• 2020-04-12 07:20:06
  • បាល់ទាត់

អន ចាន់ប៉ូលីន ប្រតិកម្ម​យ៉ាងណាពេល Fan សួរ​ធ្វើ​ម៉េច​បាន​ធ្មេញ​ស្អាតមេស?

  • 2020-04-12 07:20:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​៥​ ខែ​មេសា ឆ្នាំ​២០២០ ក្លឹប​បាល់​ទាត់​ភ្នំពេញ​ក្រោន បាន​បង្ហាញ​វីដេអូ អន ចាន់ប៉ូលីន ឆ្លើយ​សំណួរ​របស់អ្នកគាំទ្រ ដែលវីដេអូនោះមានចំណងជើងថា "Ask Polin Everythings!"

អ្នកគាំទ្រ​បាន​សួរ​សំណួរ​ផ្សេងៗ ហើយ​ក្នុងចំណោមនោះអ្វី​ដែល​ Sabay ចាប់​អារម្មណ៍ គឺ​សំណួរ​របស់​អ្នក​គាំទ្រ​ម្នាក់ឈ្មោះ Pu Nai។

  • Pu Nai បាន​សួរ​​ប៉ូលីន​ថា ៖ធ្វើ​យ៉ាង​ម៉េច​បាន​ជា​ធ្មេញ​ស្អាត​មេស?

សម្រាប់សំណួរ​នេះ អន ចាន់ប៉ូលីន ​​បាន​គិត​​បន្តិចនិង​​តប់​វីញទាំងអស់សំណើច។

  • អន ចាន់ប៉ូលីន ៖អត់​ដឹង​ដែរ​អា​ហ្នឹង​ពី​កំណើត។

ការចោទសួរ​ទៅ​កាន់​ អន ចាន់ប៉ូលីន គឺ​រហូត​ដល់​ទៅ​ ៤០​ ឯណោះ ដោយ​សំណួរ​ខ្លះ​បែប​ចំណេះដឹង ហើយ​ខ្លះ​ទៀត​បែប​កំប្លែងលេង​សើច​សប្បាយ រំសាយអស់នូវភាពតានតឹង។

សូមទស្សនា​ទាំង​អស់​គ្នា!

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់