• 2020-04-12 03:49:35
  • បាល់ទាត់

Mbappe ​ស្ទើរ​តែ​ព្រម​ទៅ Real Madrid ​ហើយ ​មុន​ផ្ទុះ Covid-19 ​

  • 2020-04-12 03:49:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អតីត​កីឡាករ PSG ​ម្នាក់ ​បាន​បង្ហើប​ថា Mbappe ​ក្បែរ​នឹង​សម្រេច​ចិត្ត​ផ្លាស់​ទៅ​លេង​នៅ Real Madrid ​ទៅ​ហើយ ​មុន​ពេល​ផ្ទុះ​ឡើង​នៃ​មេរោគ Covid-19 ​នៅ​ប្រទេស​បារាំង​។

​លោក ​Jerome Rothen ​បាន​មើល​ឃើញ​ថា Mbappe ​នឹង​មិន​ព្រម​បន្ដ​កុងត្រា​ជាមួយ​ក្រុម PSG ​នោះ​ទេ។ ​បើ​ទោះ​ជា​ពេល​នេះ ​រូបគេ​មិន​ទាន់​ផ្លាស់​ទៅ​លេង​នៅ​ក្រុម Real Madrid ​មែន ប៉ុន្តែ​វា​គ្រាន់​តែ​ជា​រឿង​មុន​និង​ក្រោយ​ប៉ុណ្ណោះ ព្រោះ​ខ្សែ​ប្រយុទ្ធ​បារាំង​រូប​នេះ ​ក្នុង​ចិត្ត​មាន​ក្រុម​អធិរាជ​ស​ស្រាប់​ទៅ​ហើយ។ ​ដោយ​មុន​ផ្ទុះ​មេរោគ Covid-19 ​នេះ ​រូបគេ​សឹង​តែ​និយាយ​ថា​ Ok ​ក្នុង​ការ​ផ្លាស់​ទៅ​លេង​នៅ​ក្រុម​របស់​លោក Zidane ​ហើយ។

​កីឡាករ​វ័យ​២១​ឆ្នាំ​នេះ ​ផ្លាស់​ពី​ក្រុម Monaco ​មក PSG ​ក្នុង​តម្លៃ​ខ្លួន​១៣០​លាន​ផោន។ ​រូបគេ​រក​បាន​៩០​គ្រាប់​ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​៤៩​គ្រាប់​ទៀត ក្នុង​ការ​បង្ហាញ​ខ្លួន​១២០​ប្រកួត។ ​យ៉ាងណាមិញ ​ការ​មិន​ឈ្នះ​បាន​រង្វាន់ UEFA Champions League ​គឺ​ជា​បញ្ហា​ធំ​ដែល​ក្រុម PSG ​ពិបាក​រារាំង Mbappe ​ចាកចេញ​។ ​កីឡាករ​ជម្រើស​ជាតិ​បារាំង​រូប​នេះ ​ចង់​ឈ្នះ UCL ​ដើម្បី​មាន​ឱកាស​ឈ្នះ​ពាន​រង្វាន់​ផ្ទាល់​ខ្លួន​ធំ​ៗ​ទៅ​ថ្ងៃ​អនាគត៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់