• 2020-04-11 04:03:04
  • បាល់ទាត់

Kane ​ឱ្យ​ភ្នែក​ដាក់ Real Madrid ​ក្រោយ​បង្ហើប​ចង់​ឈ្នះ​ពាន​ធំ​ៗ​ដូច​គេ​ដែរ​

  • 2020-04-11 04:03:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Harry Kane ​បាន​និយាយ​ថា​ខ្លួន​ចង់​ឈ្នះ​ពាន​រង្វាន់​ធំ​ៗ​ដូច​កីឡាករ​ល្បី​ដទៃ​ទៀត​ដែរ ដូច្នេះ​មិន​នៅ​ក្រុម Spurs ​រហូត​ដល់​ចូល​និវត្តន៍​នោះ​ទេ​។

​សម្ដី​នេះ​ហាក់​ដូចជា​ដូច​ភ្នែក​ទៅ​ក្រុម Real Madrid ​របស់​លោក Zidane ​ហើយ ​ព្រោះ​ថា​ពួកគេ​តាម​ទាក់ទង​ទិញ​យក​កីឡាករ​អង់គ្លេស​នេះ​តាំង​ពី​រដូវ​កាល​មុន​មក។ ​Real Madrid ​រំពឹង​ថា​នឹង​យក​បាន​ខ្សែ​ប្រយុទ្ធ​កណ្ដាល​នេះ ​ដើម្បី​ពង្រឹង​តំបន់​ប្រយុទ្ធ​របស់​ខ្លួន ​ស្រប​ពេល​បច្ចុប្បន្ន Karim Benzema ​វ័យ​ជ្រេ​បន្តិច​ទៅ​ហើយ។ ​កីឡាករ​វ័យ​២៦​ឆ្នាំ​របស់ Spurs ​នេះ ​បាន​បង្ហើប​ពី​គម្រោង​ចាកចេញ​ជា​ច្រើន​លើក​មក​ហើយ ប៉ុន្តែ Spurs ​កន្លង​មក អាច​ទប់ទល់​និង​រារាំង​ការ​ផ្ទេរ​ចេញ​បាន។

​អ្នក​វិភាគ​នៅ​អង់គ្លេស​ជា​ច្រើន ​បាន​ផ្ដល់​យោបល់​ឱ្យ Kane ​ដើម្បី​ស្វែង​រក​ទ្រនំ​ថ្មី ប្រសិន​ណា​បើ​គេ​ចង់​ឈ្នះ​ពាន​រង្វាន់​ធំ​ៗ។ ​នៅ Spurs ​ជា​ក្រុម​ល្អ​ហើយ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ពួកគេ​ពិបាក​ក្នុង​ការ​ប្រជែង​ពាន​រង្វាន់​ជាមួយ​ក្រុម​ដទៃ​ណាស់៕​

ប្រភព៖ Dailymail អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់