• 2020-04-10 14:23:17
  • ព័ត៌មាន

ប្រភព​ជិត​ស្និទ្ធ​មួយ​ និយាយ​ពី​អនាគត​ Cavani បន្ទាប់​ពី​ចប់​កុង​ត្រា​ជា​មួយ​ PSG

  • 2020-04-10 14:23:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ដាយ​ខ្សែ​ប្រយុទ្ធ​ Edinson Cavani អ្នក​ស្រី​ Berta Gomez បាន​និយាយ​ទៅ​កាន់​កាសែត​អ៊ុយរុយហ្គាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ កូន​របស់​អ្នក​ស្រី​មិន​ទាន់​ដឹង​ច្បាស់​ថា​ទៅ​លេង​ក្លឹប​ទេ​ណា​បន្ទាប់​ពី​ចប់​កុង​ត្រា​ជា​មួយ​ Paris Saint Germain តែ​ដឹង​តែ​នៅ​ប្រទេស​អេស្ប៉ាញ​។

អ្នក​ស្រី​ Gomezបាន​និយាយ​ថា​ ៖ " សំណាង​ហើយ​នៅ​ថ្ងៃ​នេះ​ មាន​ក្លឹប​ជា​ច្រើន​នៅ​ក្នុង​ពិភព​លោក​នេះ​ ត្រូវ​ការ​គេ​។ យ៉ាង​ណា​ក៏​ដោយ​ឥឡូវ​ហ្នឹង​គេ​មិន​ទាន់​ដឹង​ទៅ​លេង​នៅ​ណា​ទេ​ ទោះ​ជា​យ៉ា​ណា​គេ​សល់​ ៣​ខែ​ទៀត​ដើម្បី​គិត​ " ។

ម្ដាយ​កីឡាករ​រូប​នេះ​បាន​និយាយ​ថា​ ៖ " គេ​អត់​គិត​ចង់​ទៅ​អ៊ុយរុយហ្គាយ​វិញ​ទេ​ គំនិត​របស់​គេ​គឺ​ចង់​នៅ​អឺរ៉ុប​ ជា​ពិសេស​គឺ​ចង់​នៅ​ប្រទេស​អេស្ប៉ាញ​តែ​ម្ដង​ ទោះ​ជា​យ៉ាង​ណា​អរគុណ​ព្រះ​ហើយ​ដែល​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​គេ​ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Cavani បាន​មក​លេង​ឲ្យ​ក្លឹប​ Paris Saint Germian តាំង​ពី​ឆ្នាំ ២០១៣​មក​ដោយ​ចូល​រួម​លេង​បាន​ ៣០០​ប្រកួត​និង​រក​គ្រាប់​បាល់​បាន​ ២០០​គ្រាប់​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់