• 2020-04-10 13:53:02
  • បាល់ទាត់

Zlatan ប្រទះ​ឃើញ​ទៅ​ហាត់​បាល់​ ក្នុង​ក្លឹប​របស់​ខ្លួន​នៅ​ស៊ុយអែត

  • 2020-04-10 13:53:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ដើម​កំណើត​ស៊ុយអែត​ Zlatan Ibrahimovic ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ទៅ​ហាត់​បាល់​នៅ​ក្នុង​ទីលាន​ហ្វឹកហាត់​មួយ​របស់​ក្លឹប​ Hammarby កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ឯ​ប្រទេស​កំណើត​របស់​ខ្លួន​។

គ្រូ​បង្គោល​ខាង​លើ​នេះ​គឺ​ លោក​ Jesper Jansson បាន​និយាយ​ថា​ Zlatan ពិត​ជា​បាន​មក​ហាត់​បាល់​នៅ​ក្លឹប​របស់​លោក​ ដោយ​គេ​បាន​សុំ​មក​ហ្វឹកហាត់​ដោយ​ខ្លួន​​ឯង​ ហើយ​ខាង​ក្លឹប​របស់​លោក​ ក៏​បាន​ទទួល​យ៉ាង​រាក់ទាក់​ទៀត​ផង​។

យ៉ាង​មិញ​ខាង​ក្លឹប​ Hammarby កំពុង​រង់​មើល​ពី​ការ​សម្រេច​ចិត្ត​របស់​ Zlatan ខណៈ​ពេល​ដែល​កីឡាករ​រូប​នេះ​ទើប​តែ​ចាក​ចេញ​ពី​ក្លឹប​ AC Milan កាល​ពី​ពេល​ថ្មីៗ​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ខ្សែ​ប្រយុទ្ធ​ Zlatan មាន​ចំណែក​ភាគហ៊ុន​មួយនៅ​ក្នុង​ក្លឹប​ Hammarby នេះ​ផង​ដែរ​៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់