• 2020-04-10 09:37:49
  • ប្រដាល់

ភ្លេចៗ​ ស្អែក​ដល់​ថ្ងៃ​ ពុទ្ធ​ ឆាយរិទ្ធី​ សងសឹក​ ឡៅ​ ចន្រ្ទា​ នៅ​ CNC​

  • 2020-04-10 09:37:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​រសៀល​ថ្ងៃ​សៅរ៍​ស្អែក​នេះ​ ដល់​ពេល​ដែល​អ្នក​ប្រដាល់​ក្បាច់​ចម្រុះ​ ពុទ្ធ​ ឆាយរិទ្ធី​ ជួប​សងសឹក​ជើង​ខ្លាំង​មក​ពី​ឆត្រយោង​ ៩១១​ ឡៅ​ ចន្រ្ទា​ ហើយ​នៅ​សង្វៀន​ CNC​ នា​ជំនួប​មិត្តភាព​ជាតិ​និង​ជាតិ។​

ពុទ្ធ ឆាយរិទ្ធី ពេលប៉ះ ចន្រ្ទា

ពុទ្ធ​ ឆាយរិទ្ធី​ ធ្លាប់​ជួប​ ឡៅ​ ចន្រ្ទា​ ម្ដង​ហើយ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ ISI​ ឯ​សង្វៀន​ CNC​ កន្លង​ទៅ​ ប៉ុន្តែ​កាល​នោះ​រូប​គេ​ចាញ់​ពិន្ទុ​មិន​អាច​ដណ្ដើម​ពាន​បាន​ និង​ប្រាក់​រង្វាន់​ ២៤លាន​រៀល​នោះ​ទេ។​ ជំនួប​ទី១​នោះ​ ចន្រ្ទា​ ដែល​គេ​ល្បី​ថា​ខ្លាំង​ប្រចាំ​ប្រទេស​ ជា​ពិសេស​លើ​ប្រភេទ​ទម្ងន់​ ៦៧​គីឡូក្រាម​នោះ​បាន​ត្រឹម​ឈ្នះ​ពិន្ទុ​នោះ​ទេ។​

ចន្រ្ទា ពេលជាប់លេខ១ ពាន​ ISI

ស្អែក​ជា​ឱកាស​ល្អ​ហើយ​សម្រាប់​អ្នក​ប្រដាល់​ល្បី​ថា​ប្រើក្បាច់​ចម្រុះ​ ពុទ្ធ​ ឆាយរិទ្ធី​ ក្នុង​ការ​ជួប​សងសឹក​ ចន្រ្ទា​ ព្រោះ​មិន​ងាយ​មាន​ឱកាស​បាន​ជួប​គ្នា​នោះ​ទេ​ ដោយ​សារ​ពួកគេ​ជា​ប្រភេទ​កីឡាករ​ជួរមុខ​ដែល​ច្រើន​វ៉ៃ​តែ​គូ​បរទេស​ប៉ុណ្ណោះ។​ ឱកាស​ជួប​គ្នា​ក៏​អាច​ថា​ដោយ​សារ​កម្ពុជា​បិទ​ព្រំដែន​ក្នុង​អំឡុង​ជំងឺ​ COVID-19 មិន​មាន​បរទេសអាច​មក​ប្រកួត​បាន។​

កុំ​ភ្លេច​រង់ចាំ​ទស្សនា​ទាំង​អស់​គ្នា​ជំនួប​លើក​ទី២​រវាង​ ឡៅ​ ចន្រ្ទា​ ប៉ះ​ ពុទ្ធ​ ឆាយរិទ្ធី​ នៅ​លើ​សង្វៀន​ CNC​ ក្នុង​កម្មវិធី​ប្រដាល់​ខារ៉ាបាវ​ វេលា​ម៉ោង​ ២​រសៀល​តទៅ៕​

រូបភាពលើផេក CNC Boxing

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់